ព័ត៌មានជាតិ

អគ្គិភ័យឆេះរថយន្តមួយគ្រឿង ខ្ទេចទាំងស្រុង

មណ្ឌលគិរី: កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះរថយន្ត ម៉ាកកាំរីឆ្លាម ពណ៌ស្ករ គ្មានស្លាកលេខ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ម្ចាស់រថយន្តមិនស្គាល់ពីអត្តសញ្ញានឡើយ ដោយពុំឃើញវត្តមាននៅទីតាំងកើតហេតុ។

ករណីនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែខូចខាតរថយន្តទាំងស្រុង ។ មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង៕

មតិយោបល់