ខណៈដែលយន្តហោះ MH370 បានបាត់ខ្លួន មិនដឹងជាទៅទីណា ចំណែកយន្តហោះ AirAsia វិញបានធ្លាក់នៅក្នុងសមុទ្រ រកឃើញត្រឹមតែសាកសពមួយចំនួន និងកន្ទុយយន្តហោះប៉ុណ្ណោះ ស្រាប់តែយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជើងហោះហើរ SQ830 បានត្រឡប់មកកាន់កន្លែងវិញ មុនពេលហោះហើរឡើង ដោយសារតែបញ្ហាបច្ចេកទេស ធ្វើឲ្យក្រុមអ្នកធ្វើដំណើរ ត្រូវចំណាយពេលរង់ចាំជិត ៣ម៉ោង។ យោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី៨ ខែមករានេះ បានឲ្យដឹងថា យន្តហោះ Singapore Airlines ជើងហោះហើរ SQ830 ដែលមាន អ្នកដំណើរចំនួន ២៦៥នាក់ និងសហសេវិកយន្តហោះ ២៥នាក់ បានកើតមានបញ្ហាបច្ចេកទេស ហើយក្រោយពីរង់ចាំអស់ ៣ម៉ោង ជើងហោះហើរមួយនេះ បានហោះទៅដល់ ទីក្រុងសៀងហៃដោយសុវត្ថិភាព៕
ប្រអប់ខ្មៅ AirAsia អាចនឹងរកឃើញឆាប់ ព្រោះកន្ទុយយន្តហោះបានរកឃើញ
ប្រធានក្រុមស្រាវជ្រាវឥណ្ឌូនេស៊ី ដែលកំពុងតែស្វែងរកយន្តហោះ AirAsia បានបង្ហាញក្ដីសង្ឃឹមថា បើសិនជាប្រអប់ខ្មៅមិនបានឃ្លាតឆ្ងាយពីកន្លែងដើមនោះ វានឹងអាចរកឃើញឆាប់ៗ ព្រោះថាប្រអប់ខ្មៅត្រូវបានរក្សាទុកនៅកន្ទុយយន្តហោះ ហើយកន្ទុយយន្តហោះត្រូវបានប្រទះឃើញកាលពីថ្ងៃទី០៧ខែមករា ម្សិលមិញ។
ក្រុមស្រាវជ្រាវបានបង្ហាញថា នៅថ្ងៃនេះអាកាសធាតុល្អ អាចឲ្យក្រុមស្រាវជ្រាវចុះត្រួតពិនិត្យកន្ទុយយន្តហោះ ដើម្បីស្វែងរកប្រអប់ខ្មៅ ព្រោះថាវាមានតួនាទីសំខាន់ដើម្បីបញ្ជាក់ឲ្យដឹងពីមូលហេតុនៃការធ្លាក់យន្តហោះ ដោយសារតែប្រអប់ខ្មៅវាបានថតសំឡេង និងសកម្មភាពនៅលើយន្តហោះ៕
មតិយោបល់