ព័ត៌មានជាតិ

ប៉ូលិស​បារាំង​បង្ហាញ​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង បាញ់​ស្លាប់​មនុស្ស ១២​នាក់​នៅ​បារី​ស​

​ប៉ូលិស​បារាំង​កំពុងតែ​ស្វែងរក​ការចាប់ខ្លួន​ខ្មាន់កាំភ្លើង​ពីរ​នាក់​បងប្អូន​ដែល​បាន​បាញ់ប្រហារ​មកលើ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី Charlie Hebdo ក្នុង​ទីក្រុង​បារី​ស ប្រទេស​បារាំង ដោយ​បាន​ស្លាប់​មនុស្ស ១២​នាក់ ក្នុងនោះ​មាន​អ្នកនិពន្ធ​ម្នាក់ និង​អ្នក​គូរ​រូបភាព​ថ្លុក ៤​នាក់​។​

​នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ​មករា​នេះ ប៉ូលិស​បាន​បង្ហាញ​អត្តសញ្ញាណ​ជនដៃដល់​ពីរ​នាក់​បង​ប្អូន​ដែល​កំពុង​គេចខ្លួន ខណៈ​ដែល​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​។ ប៉ូលិស​បាន​បញ្ជាក់ថា ជនដៃដល់​ពីរ​នាក់​ប​ង​ប្អូន​ដែល​កំពុង​គេចខ្លួន​មានឈ្មោះ Said និង Cherif Kouachi មាន​អាយុ ៣៤ និង​៣២​ឆ្នាំ​៕​
00016c42b1c9161863ad09

មតិយោបល់