ព្រះវិហារៈ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ថែល ម៉ៅ ភេទប្រុស ស្នាក់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ថាមានគ្រាប់មិនទាន់ផ្ទុះ ចំនួន៧០គ្រាប់ ដែលប្រជាពលរដ្ឋព្យួរដីចម្ការឃើញ នៅចំណុចចម្ការរបស់ឈ្មោះ ឆែម ចាន់ដារ៉ាន់ នៅចំណុចភ្នំម្រេច ស្ថិតក្នុងភូមិសាស្ត្រភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុកគូលែន និងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលស្រយង់បានចុះទៅដល់ទីតាំងនោះ ហើយបានជួបជាមួយប្រជាពលរដ្ឋឈ្មោះរស្មី ដែលជាអ្នកព្យួរដីឃើញគ្រាប់ តែចំនួន១គ្រាប់ និងអាវុធចំនួន១ដើម ហើយបានយកមកទុកនៅខ្ទមចម្ការ ជាច្រើនខែមកហើយ ពេលសមត្ថកិច្ចនគរបាលទៅដល់ ឈ្មោះ រស្មី ក៏បានប្រគល់អាវុធចំនួន១ដើមប្រភេទM79 ខូចគុណភាព ជូនមកសមត្ថកិច្ច ចំពោះគ្រាប់ប្រភេទ៦៩ រក្សាទុកនៅទីនោះបណ្តោះអាសន្ន រង់ចាំអង្គការកំចាត់មីនកម្ពុជា មកយកទៅកម្ទេចចោល៕
មតិយោបល់