បន្ទាយមានជ័យ៖ ស្ត្រីកំពុងមានផ្ទៃពោះផងម្នាក់ទៀតនៅស្រុកថ្មពួកត្រូវពស់ពឹសចឹក តែត្រូវក្រុមគ្រូពេទ្យសង្គ្រោះជីវិតបានទាំងម្តាយទាំងទារកក្នុងផ្ទៃទាំងព្រលឹងចុងសក់។
លោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកអោយដឹងល្ងាចថ្ងៃទី ៨មករាថា:ជនរងគ្រោះមានឈ្មោះញឹម ត្រប់ ភេទស្រី្តអាយុ៣១ឆ្នាំលំនៅភូមិអំពិលព្រង់ឃុំទ្រាសស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
ប្រភពក្រុមគ្រួសារជនរងគ្រោះអោយដឹងថា:ជនរងគ្រោះត្រូវពស់ពឹសពព្លាក់អង្ក្រងចឹកកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៧មករា២០១៥ខណៈនាំកូនដើរទៅមើលគេរាំធុងបាស់ក្នុងភូមិ។បន្ទាប់ក្រុមគ្រួសារប្រញាប់បញ្ជូនដល់ពេទ្យបង្អែកថ្មពួកនៅម៉ោងង១០យប់ដដែល។
ក្រុមគ្រូពេទ្យខិតខំពិនិត្យ សង្គ្រោះព្យាបាលដោយប្រុងប្រយ័ត្ន តែលំបាកណាស់ដែរព្រោះស្ត្រីរងគ្រោះមានផ្ទៃពោះផង៕
ព័ត៌មានជាតិ
មតិយោបល់