ភ្នំពេញ៖តារាចម្រៀងដែលទើបតែល្បីឈ្មោះ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ចាប់ផ្តើមវាយឬក ឆ្មើងឆ្មៃ និងមិនគោរពពេវេលាឲ្យទៀងទាត់ ខណៈដែលខ្លួនចាប់ផ្តើមល្បី តិចតូចនោះ ។
តារាចម្រៀងដែលធ្លាប់ជិះឡានទីកូ កញ្ចាស់ ហក់មក ជិះរថយន្តរាប់ម៉ឺន ដុល្លាររូបនេះ ផ្តើមធ្វើខ្លួន និងធ្វើឬកឲ្យសម ជាអ្នកល្បី និងមាន ជាពិសេសចរិកចាប់ផ្តើមប្រួលប្រែ មិនដូចប្រឡូកសិល្បៈដំបូង នៅផលិតកម្មសាន់ដេ ឡើយ។
វាការពិតណាស់ រឿងអាក្រក់ ឬ អាចហៅថា ចរិកអាក្រក់ នេះវាបានផ្ទុះឡើង ក្រោយពេលដែល អ្នកធ្វើការក្នុងទ្រនំជាមួយបានទម្លាយទាំងអស់ចិត្ត និងធន់ទ្រាន់រាល់ពេលដែល ថតបទចម្រៀង របស់តារាចម្រៀងរួបនេះម្តងៗ ។
អ៊ីវ៉ា កាលពីមុនរាល់ពេលដែលណាត់នាង ថតម្តងៗ នាងតែងតែទៅចាំកន្លែងថត ២ ទៅ ៣ ម៉ោងមុន តែពេលនេះ គេល្បី ចាប់ផ្តើមវាយកឬក វាយ ក មិនគោរពពេវេលា ដោយវេលា ដែលនាងធ្លាប់ទៅចាំមុនម៉ោងកំណត់ បែរ ទៅជាយឺតយ៉ាវរហូតដល់ទៅ ២ ទៅ ៣ ម៉ោងវិញ ធ្វើឲ្យក្រុមការងារ ថត ចាំនាងទៅវិញ ហើយមានភាពធុញទ្រាន់នឹងនាងខ្លាំងណាស់ និយាយទៅ ដដែលៗពេក ។ នេះបើយោងតាមប្រភពព័ត៌មាន ពីក្រុមការងារថត របស់ផលិតកម្ម សាន់ដេម្នាក់សុំបញ្ចេញឈ្មោះ ។ ប្រភពដដែលបានបន្តថា តារាចម្រៀងល្បី កំពូលនៅ ក្នុងផលិតកម្មនេះ គេល្បីខ្លាំង គេក៏មិនធ្វើឬក ឆ្មើងឆ្មៃ និងមិនគោរពវេលា ដូចនាងដែរ ហើយថែមទាំងជួយក្រុមការងារថត រាល់ពេលខ្វះខាតថែមទៀត ជាក់ស្តែង លោក ខេមរៈ សិរីមន្ត តែម្តង ។
បញ្ជាក់ផងដែរថា អ៊ីវ៉ា កន្លងមកធ្លាប់រងការការចោទប្រកាន់រឿងដណ្តើមប្តីបងស្រី ហើយក្រោយមកក៏មានព័ត៌មាន មានឧត្តមសេនីយ៍សម្បូរទ្រព្យម្នាក់ ឈ្លក់វង្វេង និង ចង់បានរូបកាយអ៊ីវ៉ា មកថ្នាក់ថ្នម និងតាមសុំស្នេហ៍ តែកញ្ញា អ៊ីវ៉ា ព្យាយាមគេច ហើយមិនសូវហ៊ានប្រើទូរស័ព្ទ ទេ…៕
មតិយោបល់