ព័ត៌មានជាតិ

តិច​និកនៃ​ការ​ថើប សម្រាប់​ស្នេហ៍​គ្រា​ដំបូង

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​គូស្នេហ៍​របស់​ខ្លួន​ជួប​នឹង​ស្ថាន​ភាព​លំបាក នៅ​ពេល​ដែល​ពេល​វេលា​ការ​ថើប​បាន​​មក​ដល់​នោះ​ទេ។ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​អៀន​ខ្មាស់​ដែល​មិន​នឹក​ស្មាន​ដល់​ប៉ុន្តែ​ការ​ថើប គឺ​ជា​រឿង​ធម្មជាតិ​ដែល​មាន​នៅ​លើ​លោក​នេះ។ តិច​និច​សាមញ្ញៗ​បំផុត​នៃ​ការ​រៀន​ថើប គឺ​អាច​លេច​ឡើង​​តាម​រយៈ​ខ្សែ​ភាពយន្ត ទូរទស្សន៍ ឬក៏​តាម​រយៈ​ឪពុក​ម្តាយ។ ជា​ធម្មតា​ ការ​សង្កេត​​មើល​​សកម្មភាព​​របស់​​អ្នក​​ដទៃ អ្នក​អាច​ទទួល​បាន​តិច​និច​ជា​ច្រើន និង​អនុ​វត្ត​ទៅ​ក្នុង​ស្ថាន​ភាព​ផ្ទាល់​ខ្លួន​របស់​អ្នក។ មើល​ពី​របៀប​គូស្នេហ៍​ដទៃៗ ធ្វើ​ការ​ទំនាក់​ទំនងគ្នា ឬ​ក៏​សាក​ល្បង​ទៅ​ជិត​ពួក​គេ​ផ្ទាល់ ហើយ​សាក​សួរ​យោបល់​ពី​តិច​និច​ឲ្យ​បាន​ច្រើន​ពី​ពួក​គេ។ ត្រូវ​តែ​មាន​ភាព​ក្លា​ហាន! ។

ត្រូវធ្វើតាមបែបធម្មជាតិ
តិច​និច​ដ៏​ល្អ​បំផុត ដើម្បី​រៀន​ពី​របៀប​ថើប គឺ​ត្រូវ​ទុក​ពេល​ឲ្យ​ខ្លួន​ឯង។ កុំ​មាន​ការ​ស្ទាក់​ស្ទើរឲ្យ​សោះ។ អ្នក​ត្រូវ​ចេះ​អត់​ធ្មត់ និង​ចេះ​តាំង​ចិត្តឲ្យ​បាន​នឹងនរ ការ​ភ័យ​ខ្លាច​អាច​ធ្វើ​ឲ្យ​អ្នក​ជ្រួល​ច្រាល ឬញ័រ​ដែល​មិន​មែន​ជា​អារម្មណ៍​ល្អ​សម្រាប់​អ្នក​នោះ​ទេ។ ការ​បើក​ឱកាស​ឲ្យ​មនុស្ស​រៀន​ពី​អត្តចរិក​ខ្លួន​ឯង​លឿន​ជាង​រៀន​ពី​អ្នក​ដទៃ ហើយ​ការ​ថើប​គឺ​ជា​ភស្តុតាង​នៃ​រឿង​ស្នេហា។ ត្រូវ​ធ្វើ​អ្វីត្រង់ៗ តាម​ធម្មតា និង​ទៅ​តាម​សភាវ​គតិ។

កុំមានការខ្មាស់អៀន
ប្រសិនបើមានអ្វី​មួយខុស​ឆ្គង​កើត​មាន​ឡើង កុំ​មាន​ការ​បារម្ភ​ពី​វា​អី។ ប្រសិន​បើលើក​ទី ១ មិន​បាន​សម្រេច ត្រូវ​ព្យាយាម​ពេល​ក្រោយ​ម្តងហើយ ម្តងទៀត។ ទី​បំផុត​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។ ប្រសិន​បើ​អ្នក​នៅ​តែមាន​ការ​ព្រួយ​បារម្ភ ត្រូវ​មាន​ទំនុក​ទុក​ចិត្ត​លើ​ដៃគូ​របស់​អ្នក ហើយ​គេ​នឹង​អាច​យល់​ជា​ជាង​អ្នក​បាន​ព្យាយាម និង​បោក​ប្រាស់​ខ្លួន​ឯង។ ប្រសិន​នៅ​តែ​មិន​ហ៊ាន ​អាច​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​សុំជំនួយ​ពីមិត្តភក្តិ ឬ​ក៏​ពី​គ្រួសារ។

បែបបទនៃការថើប
ដំបូង​អ្នក​រៀន​ពីមូល​ដ្ឋាន​គ្រឹះ​នៃការ​ថើប បន្ទាប់អ្នក​ត្រូវ​រៀន​ពីបែប​បទ​ផ្សេងៗ នៃ​ការ​ថើប។ មាន​របៀប​នៃ​ការ​ថើប (ដោយ​ប្រើ​អណ្តាត ឬ​ក៏​មិន​បាច់​ចាំ​ប្រើ) ការ​ថើប​លិត​ដែល​អាច​ចំណាយ​ពេល​យ៉ាង​យូរ ២ ទៅ ៣ វិនាទី, ថើប​យ៉ាង​លឿន និង​ការ​ស្ទាប​អង្អែល និង តណ្ហា​នៃការ​ថើប​ដែល​អាច​មាន​លក្ខណៈ​ជ្រាល​ជ្រៅជាដើម៕
13952811451

មតិយោបល់