ព័ត៌មានជាតិ

ប្រព័ន្ធសុខាភិបាលឥណ្ឌាស្ទើរតែក្ស័យធន់​ ខណ:បញ្ហាកង្វះអុកស៊ីសែន សង្គ្រោះអ្នកជំងឺកូវីដកាន់តែច្រើន

ក្រោយមានអ្នកឆ្លងជំងឺកូវីដច្រើនខ្លាំង ហួសពីការរំពឹងទុក ពេលនេះមន្ទីរពេទ្យនៅក្នុងប្រទេសឥណ្ឌា អស់លទ្ធភាពក្នុងការផ្តល់កន្លែងសម្រាកព្យាលបាលទៅដល់ប្រជាជនខ្លូន។ ទន្ទឹមនឹងបញ្ហានេះ កង្វះអុកសុីសែន ដើម្បីផ្តល់ការសង្គ្រោះទៅដល់អ្នកជំងឺកូវីដក៏ចោទជាបញ្ហាប្រឈមខ្លាំងផងដែរ។ នេះបើតាមការចេញផ្សាយដោយ BBC។

ទីផ្សារងងឹតនៅឥណ្ឌា បានចាប់ផ្តើមលក់ឧបករណ៍អុកសុីសែន ទៅដល់អ្នកដែលត្រូវការចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត ក្នុងតម្លៃថ្លៃកប់ពពក។ តាមការឱ្យដឹងពីអ្នកដែលបានទិញពីទីផ្សារងងឹតបានឱ្យដឹងថា ឧបករណ៍អុកសុីសែនចំណុះ ៥០លីត្រ ត្រូវបានគេដាក់លក់ក្នុងតម្លៃចន្លោះពី ៦៦០ដុល្លា ទៅ ១៣៣០ដុល្លា។ ដោយតម្លៃធម្មតាគឺត្រឹមតែ ៨០ដុល្លាប៉ុណ្ណោះ។ ប្រជាជនវិជ្ជមានកូវីដ ដែលមិនមានថវិកា ចំណាយទៅលើការទិញអុកសុីសែននេះ ត្រូវបានគេឃើញថាបានស្លាប់បាត់បង់ជីវិត នៅខណៈពេលកំពុងរង់ចាំទទួលការព្យាបាលពីខាងមន្ទីរពេទ្យ។

យ៉ាងណាមិញ ប្រទេសនានានៅលើពិភពលោក កំពុងស្វះស្វែងផ្តល់ជំនួយជាគ្រឿងបរិក្ខាពេទ្យ រួមមានទាំង អុកសុីសែនដែលកំពុងត្រូវការដើម្បីសង្គ្រោះជីវិតមនុស្សនៅក្នុងប្រទេសនេះ ជាចាំបាច់៕

ប្រភព៖ BBC

 

មតិយោបល់