ព័ត៌មានជាតិ

ជឿន ហេង ហៅ​ផូ ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ពី​បទវា​យ​ធ្វើ​ទារុណកម្ម រំលោភ និង​គំរាម​សំលាប់ នារី​ខារ៉ាអូខេ

​កំពង់ចាម​៖ នារី​បម្រើ​ខារ៉ាអូខេ​យីហោ សម័យ​ទំនើប ម្នាក់​ត្រូវបាន ជនដៃដល់​ដែល​គេ​ដឹងថា ជា​ឈ្មួញ​រកស៊ី​ឈើរ​ប្រណីត​និង​មាន​ឈ្មោះ​ជា​ទា​ហ៊ាន​អង្គរក្ស (​ង​៧០)​ឈ្មោះ​ជឿន ហេង​ហៅ​ផូ បាន​វាយដំ​ទាត់​ធាក់​ធ្វើរ​ទារុណកម្ម រួច​អុស​ចូល​រថយន្ត​យក​ទៅ​រំលោភ​និង​គំរាម​សំលាប់ យ៉ាង​ព្រៃផ្សៃ​។​
a13
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៥ ក្នុង​បន្ទប់​លេខ​៩៩៩៩ កា​រ៉ា​អូ​ខេ​សម័យ​ទំនើប​ស្ថិតក្នុង​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​-​ខេត្ត​កំពង់ចាម ប៉ុន្តែ​សមត្ថកិច្ច​ហាក់ដូចជា​ស្ទាក់ស្ទើ​ចំពោះ​ចំណាត់ការ​សំណុំរឿង​នេះ ក្រោយពី​កើតហេតុ​នាង​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។​
​បើ​យោង​តាម​ការលើកឡើងរ​បស់​ស្ត្រី​ឈ្មោះ ស៊ិន តី អាយុ ២៨​ឆ្នាំ រស់នៅ​សង្កាត់​ខាងលើ បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៍មាន​ទាំង​រូបរាង​ស្នាម​ជាំ​ជាច្រើន​កន្លែង​ថា វេលា​ម៉ោង ប្រហែល ០០៖៣០​នាទី​យប់​ចូល​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៥ មាន​មេការ​ឈ្មោះ ម៉ី បាន​ហៅ​នាង​ដោយ​ប្រាប់ថា មាន​ភ្ញៀវ​ចង់​ជួប ហើយ​ពេល​នាង​មក​ដល់​បន្ទប់​លេខ​៩៩៩៩ ឃើញ​បុរស​ម្នាក់​ឈ្មោះ ជឿន ហេង អាយុ ៣៤​ឆ្នាំ រស់នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម កំពុង​ច្រៀង​នៅ​ទីនោះ ហើយ​នាង​ឃើញ​ខ្លាច ពី​ព្រោះ​បុរស​នោះ​ឲ្យតែ​ជួប ធ្លាប់​វាយដំ​ជ្រំ​ធាក់​នាង​ជាច្រើន​ដង​មក​ហើយ ដូច​ករណី​យប់​ថ្ងៃទី​០៧ ខែ​មករា នេះ​។​

​ស្ត្រី​ឈ្មោះ ស៊ិន តី បាន​និយាយ​រៀបរាប់​បន្ត​ថា កន្លងមក​នៅ​ឯ​កន្លែង​បប​រសរ គល់​ស្ពាន​គី​ហ្សូ​ណា ក៏​បាន​វាយដំ​ទាត់​ធាក់​នាង​ម្តង​ដែរ ប៉ុន្តែ​កន្លងមក​នាង​មិន​ហ៊ាន​ដាក់​ពាក្យបណ្តឹង​ទេ ទើបតែ​ហ៊ាន​ដោយសារ​យប់​ថ្ងៃ​ទី​០៧ ខែ​មករា នោះ​ក្រោយពី​វាយដំ​អូស​នាង​ចូល​រថយន្ត រួច​បង្វំ​ឲ្យ​ដេក​ជាមួយ នៅ​ផ្ទះសំណាក់​ភ្នំ​ប្រុស II ហើយ​បើ​មិន​ព្រមទៅ​ព្រមាន​ថា នឹង​បាញ់ចោល​ដោយ​ការខ្លាច​ក៏​ព្រម​ទៅ​។​
​ស្ត្រី​រងគ្រោះ​សូម​សំណូមពរ ដល់​អភិបាលខេត្ត​កំពង់ចាម និង ស្នងការ​ខេត្ត ជួយ​ពិនិត្យ​សំណុំរឿង​របស់​រូបនាង និង​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូបនាង​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ជន​ថោកទាប​នេះ តាម​វាយ​ធ្វើបាប​រូបនាង​បន្ត​។​

​ចំពោះ​ព័ត៍មាន​ដែល​ថា ឈ្មោះ​ជឿន ហេង​ហៅ​ផូ គឺ​ជា​កូនចៅ​របស់​ឧកញ៉ា លី ឈុន​អ៊ូ នោះ ត្រូវបាន​ឧកញ៉ា​ប្រាប់​តាម​ទូរ​សព្ទ័​ថា​ឲ្យទៅ​សួរវា​ខ្លួនឯង​ទៅ​!(​សួរ ជឿន ហេង​ហៅ​ផូ​)​តើ​វា​ជា​កូនចៅ​ខ្ញុំ​មែនឬ​អត់​រួច​ក៍បិទ​ទូរ​សព្ទ័​។​
​ទាក់ទង​និង​ករណី​នេះ​ដែរ​ប្រភព​ព័ត៍មាន​ចុងក្រោ​យបាន​ឲ្យដឹងថា ជនសង្ស័យ​ដៃដល់ ជឿន ហេង​ហៅ​ផូ កំពុង​ត្រូវបាន​សម្មត្ឋកិច្ច​នគរបាល​ជំនាញ​ខេត្ត​កំពង់ចាម ស្វះស្វែង​រក​ចាប់ខ្លួន​បន្ទាប់ពី​មាន​ចំណាត់ការ​របស់​លោក ស្នងការ បែន រត្ន័ ៕​

មតិយោបល់