ព័ត៌មានជាតិ

Update៖ កម្មករអូសរទេះម្នាក់ឈ្មោះ តា ខ្លា ដេកស្លាប់ក្នុងផ្សារឃ្លាំងរំសេវ ដោយសារញៀនស្រាស

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្មករអូសរទេះម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចំណុចក្នុងផ្សារឃ្លាំងរំសេវ នៅក្នុង មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣និង២០នាទីរសៀល ។

តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាខ្លា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសរទេះ ស្នាក់នៅ មិនពិតប្រាកដ, មានស្រុកកំណើតនៅខេត្តក្រចេះ ។

តាមការបំភ្លឺរបស់ឈ្មោះ យឹម យឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អូសរទេះបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧និង៣០នាទីយប់ ជនរងគ្រោះ (សាកសព) បានអង្គុយផឹកស្រា ស អស់ ចំនួនកន្លះលីត្រ ជាមួយកម្មករអូសរទេះដូចគ្នា នៅចំណុចក្បែរបងម៉ុងឌីយ៉ាល់ បណ្តោយផ្លូវ២៣០ ក្រុម៥៨ ភូមិ៨ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៤៥នាទីរសៀល គាត់ក៏ឃើញឈ្មោះ តា ខ្លា ដេកស្លាប់នៅទីតាំងខាងលើតែម្តង ។ ទើបគាត់រាយការណ៍ជូន សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគ ចុះមើលកន្លែងកើតហេតុ ក៏ឃើញ ជនរងគ្រោះដេកស្លាប់ប្រាកដមែន ។

តាមការសន្និដ្ឋានពិនិត្យនិងបញ្ជាក់របស់ លោកឧកញ្ញា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យ រាជធានីភ្នំពេញបាន ឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយ សារជំងឺញៀនស្រារ៉ាំរ៉ៃ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះខាងលើ បានបញ្ជូនទៅវត្តស្ទឹងមានជ័យ តម្កល់ទុករង់ចាំបូជា ៕

មតិយោបល់