ភ្នំពេញ៖ សមា្រប់គូប្រកួត ២ គូក្នុងក្របខណ្ឌ Premier League ដែលធ្វើការប្រកួត កាលពីរាត្រីយប់មិញនេះ ក្លិបកាំភ្លើងធំ បានទទួលភ្ញៀវយ៉ាងកក់ក្តៅ ជាទីបំផុត ដោយយកឈ្នះ ក្នុងលទ្ធផល ៣ ទល់នឹង ០ ។ នៅតង់ទី ១ កាំភ្លើងធំ បានយកបណ្តោះអាសន្ន លើ Stoke ដោយលទ្ធផល ៣ ទល់នឹង ០ គ្រាប់បាល់បើកឆាក រកបាន ដោយ Laurent Koscielny នៅនាទី ទី ៦ និង នាទី ៣៣ និង ៤៩ រកបានដោយ Laurent Koscielny ។
សម្រាប់កាំភ្លើងធំ ជារឿងសំណាងល្អ និងជោគជ័យរាត្រីយប់មិញ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ តែម្ចាស់ផ្ទះដូចគ្នា នោះគឺ បិសាចក្រហម បែរជាធ្វើឲ្យអ្នកគាំទ្រ មិនសប្បាយចិត្ត ដោយសារតែក្រុមនេះ បានចាញ់ភ្ញៀវ Southampton ដោយលទ្ធផល ១ ទល់នឹង ០ ។
បញ្ជាក់ផងដែរថា កាំភ្លើងធំ នៅលេខរៀងទី ៥ ដោយមាន ៣៦ ពិន្ទុ និង បិសាចក្រហម មាន ៣៧ ពិន្ទុ ធ្លាក់មលេខរៀងទី ៤ ក្នុងចំណោម ២១ ប្រកួតដូចគ្នា៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
Arsenal 3 – 0 Stoke City
ព័ត៌មានជាតិ
មតិយោបល់