ព័ត៌មានជាតិ

ប្រអប់​ខ្មៅ​យន្តហោះ AirAsia ទាំង​ពីរ​ត្រូវបាន​ស្រង់​ចេញពី​ទឹក​

​ប្រអប់​ខ្មៅ cockpit voice recorder របស់​យន្តហោះ AirAsia ត្រូវបាន​ស្រង់​ចេញពី​ទឹក នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ ២០១៥ នេះ ដោយ​ក្រុម​អ្នកស្រាវជ្រាវ និង​មុជរ​ក​របស់​ឥណ្ឌានេស៊ី ហើយ​នឹង​បញ្ជូន​មក​កាន់​ទីក្រុង​ចា​កាតា ដើម្បី​ស៊ើបអង្កេត​។​

2015-01-13_090147

​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ ប្រអប់​ខ្មៅ cockpit voice recorder ត្រូវបាន​រាយការណ៍​មក​ថា បាន​ប្រទះឃើញ ប៉ុន្តែ​មិន​ទាន់​ស្រង់​ចេញពី​ទឹក ខណៈ​ដែល​ប្រអប់ flight data recorder ត្រូវបាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​ចា​កាតា ដើម្បី​ធ្វើ​ការស៊ើបអង្កេត ហើយ​អាច​នឹង​បង្ហាញ​លទ្ធផល​នៅ​ថ្ងៃនេះ ឬ​ថ្ងៃស្អែក​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​មករា ឆ្នាំ ២០១៥ នេះ​ផង​ដែរ ក្រុម​អ្នកស្រាវជ្រាវ ចាប់​បាន​សញ្ញា​ថ្មី ចំនួន ២​ធំៗ អាច​ជា​ផ្នែក​មួយ​នៃ​យន្តហោះ AirAsia ដែល​មាន​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​កន្លែង​ប្រទះឃើញ​កន្ទុយ​យន្តហោះ​៕​

មតិយោបល់