សេអ៊ូល៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍លេចធ្លាយទឹកអាស៊ីននៅក្នុងរោងចក្រផលិតបន្ទះអេក្រង់ទូរទស្សន៍របស់ក្រុមហ៊ុន LG នៅក្បែរទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ Sky News។
ប្រភពខាងលើបានបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតស្លាប់នៅតាមផ្លូវ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្នុងនោះ មានមនុស្ស ៥នាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែមិនបានបញ្ជាក់ថា របួសធ្ងន់ ឬស្រាលទេ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃចន្ទ នៅក្នុងរោងចក្រ LG នៅខេត្ត Paju ភាកខាងត្បូងទីក្រុងសេអ៊ូល។
គួរបញ្ជាក់ផងដែរថា ករណីនេះនៅមិនទាន់ដឹងពីមូលហេតុនោះទេ ដោយអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត ចំណែកខាងក្រុមហ៊ុន LG មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់៕
មតិយោបល់