អង់គ្លេស៖លោក Arsene Wenger អ្នកចាត់ការទូទៅក្លិប កាំភ្លើងធំ Arsenal កំពុងតែព្យាយាមសំឡឹងរកខ្សែការពារ សម្រាប់ទីផ្សារផ្ទេរ និងទិញកីឡាករនៅខែ មករា នេះ បន្ទាប់ពី Mathieu Debuchy កំពុងតែត្រាំត្រែង ជាមួយនឹងរបួស ។
ខ្សែការពារ Mathieu Debuchy មានបញ្ហារបូសស្មា ក្នុងអំឡុងពេលប្រកួតយកឈ្នះ Stoke City ដោយលទ្ធផល ៣ ទល់នឹង ០ ហើយក៏ជាខ្សែការពារទី ៣ ស្ថិតក្នុងប្រអប់របួសក្នុងចំណោម Kieran Gibbs និង Callum Chambers ។
ជាមួយនឹងរបួស ដែលអូសក្រឡា ដ៏វែងឆ្ងាយនេះ បានធ្វើឲ្យ Arsenal manager សម្រេចចិត្ត រកខ្សែការពារផ្សេងទៀត ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួន។
លោក Wenger បាននិយាយប្រាប់អ្នកសារព័ត៌មានថា តំណែងដែលបាត់បង់នេះ យើងកំពុងដៅចំណុចរក ក្នុងរយៈពេលដ៏ខ្លី ៕
ព័ត៌មានជាតិ
មតិយោបល់