ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Dj Lion អះអាង​ថា​ប្រពន្ធ​ខ្លួន​ផិតក្បត់​ជាមួយនឹង​បងថ្លៃ ខណៈ​ម្ចាស់បំណុល​សួរនាំ​រឿង​លុយ​

​ពិធីករ​ដ៏​ល្បីឈ្មោះ លោក ឌី​ជេ Lion បាន​ធ្វើ​ការអះអាង និង​ជូន​ព័ត៌មាន​ដល់ ម្ចាស់បំណុល​ទាំងអស់ សូមឲ្យ​ទៅទារ​ពីអតី​ប្រពន្ធ​ខ្លួន​ទៅ នរណា​អ្នក​ខ្ចី អ្នក​នោះ​អ្នក​សង ។ លោក​បាន​អះអាង​បន្ត ដោយ​កំហឹង​ថា ប្រពន្ធ​ខ្លួន​ផិតក្បត់​ជាមួយនឹង​បងប្រុស​ថ្លៃ ទើប​ឲ្យចំ​ណង​ស្នេហ៍​នេះ​បែកបាក់​។​
​នៅ​ខាងក្រោម​នេះ​ជា​សម្តី​ទាំងស្រុង​របស់ Dj Lion នៅបណ្តាញសង្គមហ្វេសប៊ុកខ្លួន​៖​
​សេចក្តីជូនដំណឹង​
​ខ្ញុំបាទ Dj Lion បាន​ទទួល​ពត៏មាន​ផ្សេងៗ​ពីគ្នា តាមរយះ​អ្នកជិតខាង មិត្ត អ្នក​រួម​ការងារ​អំពី រឿង​បែកបាក់​គ្រួសារ​របស់​ខ្ញុំ​។​មួយ​រយះ​កន្លងមកនេះ ក៏​បាន​ជួប ម្ចាស់បំណុល​លុយកាក់​ជាច្រើន​នាក់​ទៀត សួរនាំ​បព្ហា​អ្នកណា​ជា​អ្នកសង​?
​បើ​ខ្ញុំ​ជា​អ្នក​ជំពាក់ ខ្ញុំ​ជា​សង​។ បើ​សន សុ​ម៉ា​លីន​ដា ខ្ចី​ជំពាក់ សូម​អញ្ជើញ​ទាក់ទង​ស្រី​លីន រឺ 098 65 55 55 នេះ​ទៅ​។ គេ​សួរ​ថា លេខ​ទូរ​សព្ទ័ នេះ​បិត​រហូត​។​

***​ដូច​ហេតុ​ខាងលើ​- ល – ខ្ញុំបាទ Dj Lion សូម​គោរព​អញ្ជើញ​បងៗ អ្នកសារព័ត៌មាន ម្ចាស់បំណុល សាក្សី​ដែល​ដឹង​រឿង​រាវ សន សុ​ម៉ា​លីន​ដា សា​ហាយ​ស្មន់​និង បងប្រុស​ថ្លៃ​ឯង​( ប្តី​បងស្រី​បង្កើត ) រយះពេល 8, 9 ឆ្នាំកន្លងមក​។​
​ហើយ​ការបែកបាក់​គ្រួសារ​ខ្ញុំ​លើក​នេះ តើ​អា​ឆ្កែ​មួយ​ណា​នៅ​ពីក្រោយ​ខ្នង​អ្នកនាង សន សុ​ម៉ា​លីន​ដា ទើប​ហ៊ាន​បំបិទ​សិទ្ធ​ឪពុក​កូន​ខ្ញុំ​មិន​អោយ​ជួប​គ្នា ។​ហើយ​ស្រី​លី​ន​បាន​បោះពាក្យ​សម្តី​ថា បើ​ខ្ញុំ​ហ៊ាន​យក​កូន​ទៅពិនិត្យ DNA ហើយ​លទ្ធផល​ចេញមក​ឃើញ​ថា​មិនមែន​ជា​ឈាម​ឬ​ជា​កូន​របស់​ខ្ញុំ គាត់​អនុញ្ញាតអោយ​ជួប​កូន តែបើ​ពិនិត្យ​ទៅ​ឈាម​ឬ​កូន​ទាំង​បី​ជា​កូន​របស៉ខ្ញុំ​មែន គាត់​មិន​អនុញ្ញាត​អោយ​ជួប​ទេ​។ តើ​បងប្អូន​យល់​យ៉ាងណាដែរ​? ឆ្ងល់​ទេ​? លឺ​សម្តី​ដូច្នេះ​តើ​លោក​អ្នក​មាន​មាន​អា​រម្ម​ណ៏​បែបណា​? ចំពោះ​ខ្ញុំ គិត​មិន​យល់ គិត​មិន​ដល់ គិត​មើលមិនឃើញ​សោះ​។​

****​ដូច​សេចក្តីបញ្ជាក់​ខាងលើ​ខ្ញុំបាទ Dj Lion បងប្អូន​ទាំងអស់​ចូលរួម​ស្តាប់​តុលារ​ការកាត់ក្តី​និង​ការដាក់​ពាក្យបណ្តឹង​បន្ថែម​របស់​ក្រុម​គ្រួសារ​ស្រី​លីន​នៅ​ថ្ងៃ​ទី​15,01,2015 វេលា 14:00 នៅ​តុលា​រការ ៕
from : Dj Lion099 88 88 98​
2015-01-13_125239
Dj Lion

មតិយោបល់