ព័ត៌មានជាតិ

ចោ​រមា​ន​ស​ញ្ញា​​​ប​ត្រ​​អ​នុ​ប​ណ្ឌិ​ត​លួ​ច​​​គ​ន្លឺះទ្វា​រ​​​បិ​ទ​បើ​ក​ក្នុ​ង​ផ្ទះល្វែ​ង​ ៣៦ គន្លឺះ​​

ថ្មីៗនេះ ប្រជាជនរស់នៅក្នុងវីឡាប្រណីត និងផ្ទះល្វែង​ ក្នុង​ទីក្រុង​ស៊ាងហៃ មានការព្រួយបារម្ភ​យ៉ាងខ្លាំង ​ ​និងយល់ច្រឡំថា ​គន្លឺះទ្វារ​ ក្នុងផ្ទះល្វែងរបស់ខ្លួន បានបាត់បង់ ​ក្នុងអព្ភូតហេតុ​ មួយ ។ មុនដំបូ​ង​គន្លឺះទ្វារទាញបិទបើកនោះ បាត់តែ ១
ទៅ ២ តែប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក ចំនួន​​នេះ កាន់តែកើនឡើងរហូត បាន​ធ្វើឲ្យ​មនុស្ស​រស់នៅក្នុងផ្ទះល្វែង​ក្នុងទីក្រុងស៊ាងហៃ បង្ខំចិត្ត ផ្តល់ព័ត៌មាន ឲ្យប៉ូលីស ចាត់ការ​ ។​
ac2-78d7b
បន្ទាប់ពីមានការស៊ើប​អង្កេត ប៉ូលីស​ចាប់បាន​បុរសម្នាក់ ដែល​លួច​​គន្លឹះទ្វារ​ទាញ បិទ​បើកនោះ ។​ តែ​អ្វីដែល​គួរ​ឲ្យប្លែក ពិរុទ្ធជន នោះ មានចំណេះដឹងពេញខ្លួន និងមាន​សញ្ញាបត្រ​ អនុបណ្ឌិតទៀត ។ ជនសង្ស័យរូបនេះ បានប្រាប់អាជ្ញាធរថា ដោយសារតែខ្លួន ខ្វះប្រាក់ទិញគន្លឹះទ្វារ​ទាញបិទបើកទ្វារ ទើប ​ដាច់ចិត្ត ទៅលួចតាមផ្ទះល្វែង​របស់គេ យក​មកតំឡើងនៅផ្ទះខ្លួន​។​
ប៉ូលីសបាន​ឲ្យដឹងថា គន្លឺះទាញបិទបើកទ្វារនោះ ជនសង្ស័យនេះ លួចបាន ៣៦ តម្លៃប្រហែល ២០០០ យន់​៕
ac1-78d7b

មតិយោបល់