ព័ត៌មានជាតិ

LG ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ បញ្ជា​ឲ្យ​ផ្អាក​ការផលិត​បន្ទះ OLED បន្ទាប់ពី​មាន​កម្មករ​ស្លាប់ ២​នាក់​

​សេ​អ៊ូ​ល​៖ ក្រសួង​ការងារ​កូរ៉េខាងត្បូង បាន​បញ្ជា​ឲ្យ ក្រុមហ៊ុន LG Display Co Ltd បញ្ឈប់​ប្រតិបត្តិការ​ផលិត​បន្ទះ​អេក្រង់ OLED បន្ទាប់ពី​មាន​ការ​លេច​ធ្លាយ​ឧស្ម័ន​អា​សូត​។​
LG company logo is seen following an event during the annual Consumer Electronics Show in Las Vegas
​ក្រសួង​ការងារ​កូរ៉េខាងត្បូង បាន​ចេញ​សេចក្ដីប្រកាស​នៅលើ​គេហទំព័​របស់ខ្លួន នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ ថា រាល់​ប្រតិបត្តិ​ផលិត​បន្ទះ​អេក្រង់​ទូរទស្សន៍​របស់​ក្រុមហ៊ុន LG នឹង​ត្រូវ​ផ្អាក​មួយរយៈ​សិន រង់ចាំ​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការលេច​ធ្លាយ​ឧស្ម័ន​អាសូត កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​សប្ដាហ៍​មុន ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ២​នាក់ និង​របួស​ជាច្រើន​នាក់​។​
​ស្ត្រី​នាំ​ពាក្យ​របស់ LG បានបញ្ជាក់​ថា ការផលិត​គឺ​ត្រូវបាន​ផ្អាក ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នោះទេ ហើយក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការស្លាប់​កម្មករ​ផងដែរ​៕​

មតិយោបល់