ព័ត៌មានជាតិ

Paul​ ​Po​g​b​a​ ​បើ​ក​ទ្វា​រ​​​ឲ្យបិ​សា​ច​ក្រ​ហ​ម​​

អ៊ីតាលី៖កីឡាករ Paul Pogba មិនបានបិទទ្វារ ឬផ្លូវរបស់ខ្លួន ​​ត្រលប់ទៅកាន់​ក្លិប បិសាចក្រហម បន្ទាប់ពីបានប្រកាសថា ​គាត់នៅតែស្រលាញ់ក្លិប​អតីតរបស់ខ្លួន ។​

កីឡាករសញ្ជាតិបារាំងរូបនេះ បានចាកចេញពី Old Traford ​​នៅក្នុងឆ្នាំ ២០១២ ​ប៉ុន្តែ​ចាប់តាំងពីពេលនោះ មក​គា់បាន​អភិវឌ្ឈន៍ខ្លួន​ក្លាយជា​កីឡាករខ្សែបម្រើវ័យក្មេង​ លេងល្អបំផុត លើពិភពលោកនៅក្លិប Juventus. ។​
តំណាងកីឡាករ របស់​ Paul Pogba បាន​បង្ហើបថា ​កីឡាករអាយុ ២១ ឆ្នាំរូបនេះ ប្រហែល​ជាជិត​បញ្ចប់​ពេលវេលា ជាមួយនឹង ក្លិបអ៊ីតាលី ដោយអាច​​ទៅលេង​ជាមួយនឹង តោខៀវ ឬ​បិសាចក្រហម​។
Paul​ ​Po​g​b​a​
ទោះបីជាយ៉ាងនេះក្តី ការចាកចេញពីបិសាចក្រហម ទាំង​ក្រហល់ក្រហាយ នៅក្រោមការគ្រប់គ្រងរបស់ Sir Alex Ferguson លោក Paul Pogba នៅតែមានឆន្ទះ ​ទៅកាន់​កន្លែងចាស់របស់ខ្លួន​។​

Paul Pogba បានប្រាប់សារព័ត៌មាន ថា នៅពេលនោះ គ្រូបង្វឹកមានទំនុកចិត្តលើខ្ញុំ ​នៅបិសាចក្រហម តែគ្មានឱកាសលេង លោក នៅចាំថា Ferguson បានប្រាប់ថា ដល់ពេលវេលា​អ្នកហើយ ។ បើទោះបីប្រាប់យ៉ាងនេះ ពេលវេលា នៅតែគ្មាន ហើយដល់ពេលនេះ ខ្ញុំនៅតែស្រលាញ់ក្លិប​បិសាចក្រហម​ ៕​

មតិយោបល់