ព័ត៌មានជាតិ

ប្រធានាធិបតី​អ៊ីតាលី លាឈប់​ពី​តំណែង​

​លោក Giorgio Napolitano ប្រធានាធិបតី​អ៊ីតាលី បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង នៅ​ថ្ងៃ​ពុធ ទី​១៤​ខែ​មករា ឆ្នាំ ២០១៥ នេះ ដោយសារ​បញ្ហា​អាយុ និង​ជំងឺ​។​
​លោក Giorgio Napolitano មាន​វ័យ ៨៩​ឆ្នាំ បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​អ៊ីតាលី តាំងពី​ឆ្នាំ ២០០៦ ដោយ​លោក​ត្រូវបាន​គេ​កត់​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​ប្រធានាធិបតី​អ៊ីតាលី​ដែល​កាន់​តំណែង​បាន​ច្រើន​ឆ្នាំ​ច្រើនជាង ហើយ​លោក​ក៏​ត្រូវបាន​គេ​ប្រសិដ្ធ​នាម​ឲ្យ​ថា “King George”៕​
Italy's President Napolitano waves during a Liberation Day ceremony at the Unknown Soldier's monument in central Rome

មតិយោបល់