តួយន្តហោះ AirAsia Flight QZ8501 ត្រូវបានរកឃើញ នៅក្នុងសមុទ្រ Java Sea នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០១៥ ពោលគឺ ១៧ថ្ងៃ បន្ទាប់ពីការបាត់ខ្លួនជាមួយនឹងមនុស្ស ១៦២នាក់។ អាជ្ញាធរឥណ្ឌូនេស៊ីបានថ្លែងឲ្យដឹងថា តួយន្តហោះដែលរកឃើញនៅថ្ងៃពុធ នោះគឺជាផ្នែកមួយដែលមានអ្នកដំណើរអង្គុយច្រើន ហើយកន្លែងដែលរកឃើញនៅក្នុងបាតសមុទ្រនោះ ក៏ជាទីតាំងដែលត្រូវផ្ដោតសំខាន់ដើម្បីស្វែងរកអ្នកជនរងគ្រោះផងដែរ។យន្តហោះ AirAsia Flight QZ8501 បានបាត់ខ្លួននៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ ២០១៤ នៅក្នុងជើងហោះហើរពី Surabaya ប្រទេសឥណ្ឌូនេស៊ី ទីកាន់ប្រទេសសិង្ហបុរី។ ពេលហោះឡើងបានប្រមាណជា ៣៥នាទី អ្នកបើកបរយន្តហោះបានសុំការទាក់ទងមកកាន់កន្លែងគ្រប់គ្រង់
អាកាសចរណ៍ ដើម្បីសុំសិទ្ធិចុះចត ដោយបានបញ្ជាក់ថាមានបញ្ហាអាកាសធាតុ ក្រោយពីទាក់ទងបានប្រហែលជា ១នាទី ក៏បាត់យន្តហោះ AirAsia Flight QZ8501 ពីប្រព័ន្ធដារ៉ា។
ក្រុមស្រាវជ្រាវបានរកឃើញកន្ទុយយន្តហោះ AirAsia Flight QZ8501 កាលពីប៉ុន្មានថ្ងៃមុន ហើយបានរកឃើញតួយន្តហោះ កាលពីថ្ងៃពុធម្សិលមិញនេះ ចំណែកប្រអប់ខ្មៅក៏ត្រូវបានរកឃើញ និងបញ្ជូនទីកាន់ទីក្រុងចាកាតា ដើម្បីធ្វើការស៊ើបអង្កេត ខណៈដែលសាកសពចំនួន ៥០ត្រូវបានស្រង់ចេញពីទឹក ហើយប្រតិបត្តិការស្វែងរកយន្តហោះនៅតែបន្ត។ប្រធានក្រុមស្រាវជ្រាវឥណ្ឌូនេស៊ី បានបញ្ជាក់ជាផ្លូវការថា លទ្ធផលនៃការស៊ើបអង្កេតទៅលើប្រអប់ខ្មៅ AirAsia Flight QZ8501 នឹងត្រូវបង្ហាញនៅឆ្នាំក្រោយ។ក្រុមហ៊ុន AirAsia បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្ដល់សំណងជាទឹកប្រាក់ ១២៤.០០០ដុល្លារអាមេរិក ដល់គ្រួសារជងរងគ្រោះនីមួយៗ ប៉ុន្តែទឹកប្រាក់នោះ មិនត្រូវបានផ្ដល់ជូនភ្លាមៗនោះទេ ត្រូវរងចាំការសម្រេចរបស់តុលាការ ប៉ុន្តែទំហំទឹកប្រាក់គឺនៅតែផ្ដល់ជូនទៅតាមការកំណត់៕
មតិយោបល់