ព័ត៌មានជាតិ

Samsung និង Lenovo ច្រានចោល​ព័ត៌មាន​រំលោភ​ពលកម្ម​កុមារ​

​ក្រុមហ៊ុន Samsung និង Lenovo នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ ២០១៤ នេះ បាន​ច្រានចោល​ព័ត៌មាន​ទាំង​ព្រម​ថា ពុំ​បាន​ប្រើប្រាស់​ក្មេង​ក្រោម​អាយុ ១៦​ឆ្នាំ ឲ្យ​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ប្រទេស​ចិន​ឡើយ​។​

​ក្រុមហ៊ុន Samsung បាន​ថ្លែងថា ពុំ​មាន​ភស្ដុតាង​បញ្ជាក់ថា ក្មេង ឬ​សិស្ស​ធ្វើ​ការងារ​នៅក្នុង​រោងចក្រ HEG Technology ដែលជា​អ្នកផ្គតផ្គង់​របស់ខ្លួ​ន​ឡើយ​។ សេចក្ដីប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​ក្រុម​អ្នកឃ្លាំង​មើល​សិទ្ធិ​ពលកម្ម​កុមារ​នៅក្នុង​ប្រទេស​ចិន បាន​ចោទ​ថា រោងចក្រ​ផ្គត់ផ្គង់ Samsung នៅក្នុង​ប្រទេស​ចិន​រំលោភ​សិទ្ធិ​ពលកម្ម​កុមារ​។​

​ពាក់ព័ន្ធ​នឹង​រឿង​ដូច​គ្នា​នេះ​ផងដែរ អ្នកនាំពាក្យ Lenovo បានបញ្ជាក់​ថា ខ្លួន​ពុំ​បាន​ប្រើប្រាស់​កុមារ ឬ​សិស្ស​ឲ្យ​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ឡើយ​៕​
Samsung

មតិយោបល់