ព័ត៌មានជាតិ

រថយន្ដក្រុង​បុក​រថភ្លើង​ស្លាប់​១០​នាក់ នៅ​អាមេរិក​

​ប៉ូលិស​រដ្ឋ​តិច​សាស់​អាមេរិក​បាន ប្រកាស​ឱ្យ​ដឹងថា យ៉ាងហោចណាស់​ក៏ មាន​មនុស្ស​១០​នាក់​ស្លាប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥ ខណៈ​ដែល​រថយន្ដ ក្រុង​ដឹក​អ្នកទោស​ក្នុង​រដ្ឋ​តិច​សាស់​រេ​ចង្កូត ធ្លាក់​ចេញពី​ផ្លូវ​សំដៅ​ទៅ​បុក​រថភ្លើង​ដឹក ទំនិញ ដែល​កំពុងតែ​បើកបរ​ក្នុង​ល្បឿន លឿន ។
2015-01-16_080625
​ក្រុម​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែង កើតហេតុ​ភ្លាមៗ​ស្ថិតនៅ​ស្រុក Penwell ភាគ​ខាងលិច​រដ្ឋ​តិច​សាស់ ចម្ងាយ​ពី​ទី ក្រុង Odessa ២០​គីឡូម៉ែត្រ​នៅ​ភាគ និរតី ។ ប៉ូលិស​បាន​បញ្ជាក់​ឱ្យដឹងថា រថយន្ដក្រុង​ដឹក​អ្នកទោស​១២​នាក់ និង ឆ្មាំ​គុក​៣​នាក់​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់ El-Paso ក៏​ស្រាប់តែ​បាត់បង់​ការគ្រប់គ្រង ចង្កូត ដោយសារ​តែ​ផ្លូវ​គ្របដណ្ដប់​ដោយ ព្រិល​ទើប​បណ្ដាលឱ្យ​ធ្លាក់​ទៅ​បុក​រថភ្លើង កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​បែបនេះ​។

​ប៉ូលិស​រដ្ឋ​តិច​សាស់​បានបញ្ជាក់​ថា អ្នកទោស​៨​នាក់​ស្លាប់ និង​ឆ្មាំ​គុក​២​នាក់ ក្នុង​គ្រោះថ្នាក់​ខាងលើ ។
​អ្នកនាំពាក្យ​មន្ទីរពេទ្យ​នៅ​ទីក្រុង Odessa បានឱ្យដឹងថា អ្នក​រងរបួស​ទាំង ៤​នាក់ ស្ថិតក្នុង​សភាព​ធ្ងន់​សង្គ្រោះបន្ទាន់ ក្នុងនោះ​មាន​មនុស្ស​ម្នាក់​ធ្លាក់​ក្នុង​ស្ថាន ភាព​អាក្រក់​បំផុត​ពិបាក​ក្នុង​ការជួយ សង្គ្រោះ ។
​លោក Tan Parker តំណាងរាស្ដ្រ​រដ្ឋ តិច​សាស់​បានឱ្យដឹងថា សភា​រដ្ឋ​នេះ​បាន ចំណាយពេល​១​នាទី​គោរព​វិញ្ញាណក្ខន្ធ​ជន រងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ខាងលើ ។ ប្រមុខ​ដឹកនាំ​រដ្ឋ​តិច​សាស់​ក៏​បាន​រំលែក ទុក​ដល់​គ្រួសារ​ជន​រងគ្រោះ​ផង​ដែរ ៕

មតិយោបល់