ព័ត៌មានជាតិ

Update៖ រកឃើញសពនារី លោតទឹកសម្លាប់ខ្លួន ពីលើស្ពានដែកខេត្តពោធិ៍សាត់ហើយ

ពោធិ៍សាត់ៈ នៅវេលាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សពនារី ដែលលោតទឹកសម្លាប់ខ្លួនប៉ុន្មានថ្ងៃមុន ពេលនេះ រកឃើញហើយ ដោយសព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតទឹកស្ទឹង ក្នុងសភាពហើមស្អុយ ស្ថិតក្នុងទឹកស្ទឹងពោធិ៍សាត់ក្បែផ្ទះប្រជាពលរដ្ឋ ក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៥៧នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មាននារីម្នាក់ មកធ្វើអត្តឃាត (លោតទឹក) ត្រង់ចំណុចស្ពានដែកផ្លូវរថភ្លើង ឆ្លងស្ទឹងពោធិ៍សាត់ ចន្លោះភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ និងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ហេង ស្រីពេជ្រ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់ក្នុងហាងមួយកន្លែង ទីលំនៅកំណើតភូមិបានលង់ សង្កាត់ឡាបានសៀក ក្រុងបានលង់ ខេត្តរតគីរី បច្ចុប្បន្ន ស្នាក់នៅបន្ទាប់ជួល ស្ថិតក្នុងភូមិចំការចេចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ រួមមាន៖ ស្បែកជើង ០១គូ អាវ ០១ កាបូបស្ពាយ០១ ក្នុងកាបូបមានលុយជាង ២ម៉ឺនរៀល ទូរស័ព្ទចុចពិល ០១គ្រឿង និងសម្ភារៈផាត់មុខ៕

មតិយោបល់