ព័ត៌មានជាតិ

កូនល្អអាយុជាង៤០ឆ្នាំហើយ មិនរកស៊ីអី សុំលុយម្តាយមិនបាន វ៉ៃបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចក្នុងផ្ទះ

កណ្តាល: ករណី អំពើហិង្សាក្នុងគ្រួសារថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ ឈ្មោះ កង អៀងចាន់ ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិខ្មែរ មុខបរមិនពិតប្រាកដ
មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។(ឃាត់ខ្លួន)
សម្ភារះខូចខាត៖
– ក្បាលអណ្តូងស្នប់ចំនួន០១
– កង្ហារ ចំនួន០១
– ខូចទ្វារចំនួន ០២បន្ទប់
– ធុងប៉េត្រូចំនួន០១
តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុ ជនរងគ្រោះ(ម្តាយបង្កើត)កំពុងសំរាកនៅក្នុងផ្ទះ ពេលនោះជនសង្សយ័ដើរមកសុំលុយ តែម្តាយពុំមានលុយឲ្យ បែរជាជនសង្ស័យគំរាមម្តាយថា៖ បើមិនឲ្យលុយ វ៉ៃរបស់របរនៅក្នុងផ្ទះឲ្យខ្ទេច ពេលនិយាយរួច កូនអកត្តញ្ញូនោះ បានយកពូថៅ មកវ៉ៃកម្ទេចរបស់របរទាំងនោះតែម្តង ។
ក្រោយ ពីទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្សយ័មកធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី ៕

 

មតិយោបល់