បាត់ដំបង: មុខសញ្ញាចំនួន3នាក់និងរថយន្តមួយគ្រឿងត្រូវបានសមត្ថកិច្ចតាមប្រមាញ់និងឃាត់ខ្លួនបាននាថ្ងៃទី 15-1-15 វេលាម៉ោង12,30 នាទីត្រង់ចំនុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង បន្ទាប់ពីក្រុមនេះដើរធ្វើសកម្មភាពគាស់ទំលុះទំលាយផ្ទះប្រជាពលរដ្ឋ និងលួចរបស់របរនៅក្នុងភូមិអន្លង់វិល និងភូមិរកា ក្នុងទឹកដីស្រុកសង្កែរួចមក. ។
យោងតាមប្រភពមួយចំនួនដែលរស់នៅក្នុងស្រុកសង្កែបាននិយាយថា មានផ្ទះប្រជាពលរដ្ឋចំនួនពីរដែលត្រូវបានក្រុមជនមិនស្គាល់មុខប្រើប្រាស់រថយន្តលួចចូលទៅគាស់ជញ្ជាំង និងបង្អួចដោយបានប្រមូលលុយកាក់ និងសំភារ:ផ្សេងៗហើយបើកគេចចេញទៅបាត់កាលពីចន្លោះម៉ោង 8 ព្រឹកដល់ម៉ោង 11 ថ្ងៃត្រង់នាព្រឹកថ្ងៃទី 15-1-15 ដោយផ្ទះទីមួយមានឈ្មោះ សូ ស៊ីន ភេទប្រុសអាយុ 37 ឆ្នាំ រស់នៅភូមិ ឃុំអន្លង់វិល មានមុខរបរលក់ទូរស័ព្ទដោយមានការបាត់បង់ដូចជា ទូរស័ព្ទដៃចំនួន 70 គ្រឿង និងព្រះបដិមាករមានតូចមានធំដែលធ្វើអំពីលោហ:និងខ្លឹមឈើគ្រប់មុខចំនួន 150 អង្គ និងទីពីរមានឈ្មោះ សឿន សុភាត់ ភេទស្រី អាយុ 47 ឆ្នាំរស់នៅភូមិ ឃុំរកា ស្រុកសង្កែដូចគ្នាដោយបានបាត់បង់នូវលុយខ្មែរចំនួនមួយលានប៉ែតសិបម៉ឹនរៀល ។ក្រោយពីធ្វើសកម្មភាពរួចនិងនៅពេលចេញដំណើរគឺត្រូវបានប្រភពមួយចំនួនបានស្គាល់ម៉ាករថយន្តទើបម្ចាស់ផ្ទះទាំងពីរបានរាយការទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ។
នៅពេលនោះដែរកំលាំងស្នងការដ្ឋាននគរបាលខេត្ត បានសហការព្រមទាំងបានបញ្ជូនព័ត៌មានទៅតាមបណ្តាស្រុកមួយចំនួនដែលនៅជិតខាងដើម្បីឃាត់រថយន្តម៉ាកបាឡែនព៌ណទឹកប្រាក់ហើយសុំធ្វើការត្រួតពិនិត្យ។លុះនៅម៉ោង 12,30 នាទីថ្ងៃត្រង់សមត្ថកិច្ចនៃអធិការដ្ឋានស្រុកថ្មគោលបានប្រទះឃើញរថយន្តដូចភិនភាគខាងលើដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យក៏បានដាក់កំលាំងស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យក៏បានឃើញមានទូរស័ព្ទជាច្រើនគ្រឿងដូចសេចក្តីរាយការខាងលើក៏បានសុំគោលការឃាត់ទាំងមនុស្សចំនួន3នាក់យកទៅសាកសួរតែម្តង ។
ជនទាំងនោះមានឈ្មោះ 1 អៀស សុវណ្ណារិទ្ធ ភេទប្រុស ជាមេក្លោង 2 តឹក សារេន ភេទប្រុស អាយុ29ឆ្នាំ និង3 យ៉ា លី ភេទប្រុស អាយុ 21 ឆ្នាំ ដោយសមត្ថកិច្ចបានរកឃើញមានទូរស័ព្ទដៃជាច្រើនគ្រឿង ព្រះបដិមាករ លុយ និងគ្រឿងអល័ង្កាមួយចំនួនថែមទៀត ព្រមទាំងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត ចំណែកព័ត៌មានលំអិតយើងមិនទាន់បានទទួលនៅឡើយទេ. ៕
មតិយោបល់