សម្ដេចសង្ឃកាតូលិកហ្វ្រង់ស៊ីបាន ថ្កោលទោសដល់ការវាយប្រហារទៅលើ ទីស្នាក់ការត្លុកនៅបារាំង ។ ទន្ទឹមនឹង នោះព្រះអង្គក៏បានបញ្ជាក់ថា មិនត្រូវ យកសិទ្ធិសេរីភាពផ្ទាល់ខ្លួនប្រមាថមាក់ ងាយដល់ជំនឿរបស់អ្នកដទៃ ។កាលពីថ្ងៃទី១៥ ខែមករា សម្ដេច សង្ឃហ្វ្រង់ស៊ីស បានចាកចេញពីប្រទេស ស្រីលង្កាឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ដោយនៅទីនោះ ព្រះអង្គនឹងស្នាក់នៅ រយៈពេល៤ថ្ងៃ ។
ប្រមុខដឹកនាំបុរីវ៉ាទី កង់បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌ មានពីសិទ្ធិសេរីភាពបញ្ចេញមតិក្នុង ពេលដែលភាពច្របូកច្របល់ ការភ័យ ខ្លាច មិនទាន់ទាំងស្ងប់ស្ងាត់ បន្ទាប់ពី បាញ់ប្រហារទៅលើទីស្នាក់ការសារព័ត៌ មាននៅទីក្រុងប៉ារីសសម្លាប់មនុស្ស១២ នាក់ ។សម្ដេចប៉ុប មានព្រះជន្ម៧៨វស្សា បានថ្កោលទោសដល់អំពើព្រៃផ្សៃរបស់ ក្រុមភេរវករ ទន្ទឹមនឹងនោះព្រះអង្គក៏ បានបញ្ជាក់ថា រាល់ជំនឿសាសនាគឺ មានតម្លៃមិនអាចកាត់ថ្លៃបាន មិនត្រូវ រងការប្រមាថ ហើយរាល់សិទ្ធិសេរីភាព បញ្ចេញមតិ ក៏ត្រូវមានដែនកំណត់ មិន ត្រូវបះពាល់ដល់ជំនឿរបស់អ្នកដទៃ នោះឡើយ ។ សម្ដេចប៉ុបមានប្រសាសន៍ទៀតថា “ប្រសិនបើមិត្ដល្អរបស់ខ្ញុំប្រមាថមាក់ ងាយដល់ម្ដាយខ្ញុំ ខ្ញុំប្រាកដជាដាល់អ្នក នោះជាមិនខាន ។ ទាំងនោះហើយយើង មិនត្រូវប្រមាថមាក់ងាយដល់ជំនឿ របស់អ្នកដទៃនោះឡើយ” ។ពេលនេះហ្វីលីពីនរឹតបន្ដឹងការការ ពារសន្ដិសុខក្នុងពេលដែលសម្ដេចសង្ឃ ប៉ុបហ្វ្រង់ស៊ីសមកបំពេញទស្សនកិច្ច ដោយសារតែព្រះអង្គជាគោលដៅ សំខាន់របស់ក្រុមអ្នកកាន់សាសនា អ៊ិស្លាមជ្រុលនិយមវាយប្រហារ ។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបត្លុក របស់កាសែត ទស្សនាវដ្ដីបារាំងបានធ្វើ ឱ្យពលរដ្ឋអ៊ិស្លាមនៅជុំវិញពិភពលោក ក្រោកឈរឡើងប្រឆាំង ដោយសារការ ផ្សព្វផ្សាយរូបត្លុករបស់ព្រះមូហាម៉េដ ជាការបន្ទាបបន្ថោកដល់ជំនឿសាសនា អ៊ិស្លាម ជាទង្វើដែលពលរដ្ឋអ៊ិស្លាមរាប់ រយលាននាក់នៅលើពិភពលោកមិន អាចទទួលយកបាន ៕
ព័ត៌មានជាតិ
មតិយោបល់