ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូល​តារាចម្រៀង​ប៉ុប​ចិន ដួលសន្លប់​

​តារាចម្រៀង​ប៉ុប​របស់​ចិន នាង Yao Beina កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​ជំងឺមហារីក​សុដន់​នាង បាន​ធ្វើ​ទុក្ខ នេះ​បើ​យោង​តាម​សំដី​របស់​អ្នក​ដឹកនាំ​ក្រុម​របស់​នាង​។​
​នាង Yao វ័យ ៣៣​ឆ្នាំ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ក្នុង​ទីក្រុង Shenzhen កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ចុះផ្សាយ​ថា នាង​បាន​ស្លាប់ ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រួសារ​ច្រានចោល ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ នាង​សន្លប់​មិនទាន់​ដឹង​ខ្លួន​នោះទេ​។​
beina
​នាង Yao Beina ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប នៅក្នុង​ប្រទេស​ចិន ដែល​ទទួលបាន​ពានរង្វាន់​ជាច្រើន ហើយ​បទ​ចម្រៀង​របស់​នាង​ភាគច្រើន​ត្រូវបាន​គេ​បញ្ជូលទៅ​ក្នុង​រឿង​ភាគ ហើយ​នាង​ក៏​បាន​ច្រៀង​បទ​ថ្មី តាម​លំនាំ​បទ “Let It Go” របស់​ក្រុមហ៊ុន Disney ក្នុង​រឿង Frozen ដោយ​ទទួលបាន​ការផ្ដល់​សិទ្ធិ​ពី​ក្រុមហ៊ុន​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺមហារីក​សុដន់​របស់​នាង បាន​ធ្វើ​ទុក្ខ​ឡើង​កាលពី​ខែ​មេសា ឆ្នាំ ២០១១ ដោយ​នាង​ត្រូវ​សម្រាប់​ព្យាបាល​អស់​ជាច្រើន​ខែ​៕​

មតិយោបល់