របាយការណ៍របស់អង្គការសហប្រជា ជាតិបានឱ្យដឹងថា ចំនួនឆ្លងវីរុសអេបូឡា ថ្មីនៅប្រទេសអាហ្វ្រិកខាងលិចមាន សញ្ញាថយចុះគួរឱ្យកត់សម្គាល់ ។នៅក្នុងប្រទេសសៀរ៉ាឡេអន និងហ្គី នៀមានអ្នកឆ្លងវីរុសអេបូឡាថយចុះពី មួយសបា្ដហ៍ទៅមួយសបា្ដហ៍បើគិតតាំង ពីខែសីហា ឆ្នាំ២០១៤មក ។ នៅភាគ ខាងកើតស្រុកកៃឡាហ៊ុន ប្រទេសសៀរ៉ា ឡេអន មិនមានករណីឆ្លងថ្មីណាមួយនៅ ឡើយក្នុងរយៈពេល៣៥ថ្ងៃកន្លងមកដែល តំបន់នោះមានអ្នកឆ្លងជាច្រើន ។ ដោយ ឡែកនៅក្នុងប្រទេសហ្គីនៀ បណ្ដាសាលា រៀនត្រូវបើកទ្វារឱ្យសិស្សចូលរៀនឡើង វិញក្រោយរយៈពេល៥ខែដែលបានបិទ ទ្វារបណ្ដាលមកពីការឆ្លងរាលដាលវីរុស អេបូឡា ។
ទន្ទឹមនឹងនោះ នៅក្នុងប្រទេសលីប៊ើ រៀជាប្រទេសមួយក្នុងចំណោមបីដែល មានការឆ្លងរាលដាលវីរុសអេបូឡា ច្រើនជាងគេ ពេលនេះក៏មិនមានអ្នកឆ្លង ថ្មីណាមួយរយៈពេល២ថ្ងៃកន្លងមក ។ បើ គិតពីមួយសបា្ដហ៍ទៅមួយសបា្ដហ៍ នៅ ក្នុងប្រទេសនេះមានការថយចុះជាបន្ដ បន្ទាប់ ។
តាមតួលេខថ្មីបំផុតរបស់អង្គការ សហប្រជាជាតិបញ្ជាក់ថា ប្រទេសបី ដែលរងគ្រោះបំផុតដោយវីរុសអេបូឡា បានកប់អ្នកស្លាប់បណ្ដាលមកពីវីរុសនេះ ប្រកបដោយសុវត្ថិភាព ទើបមិនមាន ការឆ្លងរាលដាលទៅមុខច្រើនគួរឱ្យ ព្រួយួបារម្ភនោះ ។ បច្ចុប្បន្ន អ្នកស្លាប់ ដោយវីរុសអេបូឡាមាន៨.៤២៩នាក់ និងជាង២១ពាន់នាក់ឆ្លងវីរុសនេះ៕
មតិយោបល់