កំពង់ធំៈ នៅវេលាម៉ោង ០៥និង៥៣នាទីព្រឹកឈានចូលថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់ចំនួន០១លើកស្ថិតនៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង។
-ម្ចាស់ឈ្មោះ លាត មិនា ភេទស្រី អាយុ ៣៩ឆ្នាំ។
-ប្រភេទសំណង់: តូបធ្វើអំពីដែក ទំហំ០៦មx០៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
ខូចខាត៖
-ឆេះអីវ៉ាន់ក្នុងតូបគិតជាទឹកប្រាក់ប្រហែល៤,៥០០ដុល្លារ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆេះទូរទឹកកក។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង បានចេញអន្តរាគមន៍ចំនួន០១គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេដោយប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍ និងប្រជាការពារជួយពន្លត់ទាន់ពេលមិនបណ្តាលឲ្យឆេះរាលដាលបន្ត៕
មតិយោបល់