អ្នកនាំពាក្យមន្ទីរបង់តាហ្គូន កាលពី ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៥បានប្រាប់ រ៉យទ័រថា យោធាអាមេរិកគ្រោងដាក់ កម្លាំងរបស់ខ្លួន៤០០នាក់ដើម្បីធ្វើ សកម្មភាពជួយហ្វឹកហ្វឺនដល់កងកម្លាំង ប្រឆាំងនៅក្នុងប្រទេសស៊ីរីឱ្យធ្វើសកម្ម ភាពវាយប្រយុទ្ធជាមួយក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។ ព្រមជាមួយគ្នានេះ ក៏នៅ មានកម្លាំងសម្ពន្ធមិត្ដជាច្រើនទៀត ចូលរួមជាជំនួយផងដែរ ។លោក Steve Warren អ្នកនាំពាក្យ មន្ទីរបង់តាហ្គូនបានបញ្ជាក់ថា ប្រទេស ទូរគី, កាតារ និងអារ៉ាប៊ីសាអ៊ូឌីតជាអ្នក ផ្ដល់ទីតាំងសម្រាប់ការហ្វឹកហ្វឺនដល់ ក្រុមប្រឆាំងស៊ីរីខាងលើនេះ។ ប៉ុន្ដែទោះ យ៉ាងណា គេនៅមិនទាន់ដឹងថា តើចាប់ ផ្ដើមនៅទីណា និងពេលណានោះទេ ដោយ គ្រាន់តែដឹងថា មិនមែនធ្វើឡើងនៅក្នុង ទឹកដីស៊ីរីនោះឡើយ ។
គម្រោងហ្វឹកហ្វឺនដល់ក្រុមប្រឆាំង ស៊ីរីខាងលើនេះស្ថិតនៅក្នុងផែនការ របស់លោកបារ៉ាក់ អូបាម៉ា ប្រធានាធិ បតីអាមេរិកក្នុងគោលនយោបាយទប់ ស្កាត់ការរុលទៅមុខរបស់ក្រុមអ៊ិស្លាម បង្កើតរដ្ឋ ខណៈដែលពេលនេះអាមេរិក និងសម្ពន្ធមិត្ដបានបើកការវាយប្រហារ តាមដែនអាកាសប្រឆាំងទៅលើក្រុមIS មិនឈប់ឈរនោះ ។
តាមមន្ទីរបង់តាហ្គូនបញ្ជាក់ថា នៅ ឆ្នាំដំបូង គេជ្រើសរើសអ្នកចូលហ្វឹក ហាត់៥ពាន់នាក់ ហើយរហូតដល់ ១៥.០០០នាក់ទើបគ្រប់គ្រាន់សម្រាប់ ធ្វើសកម្មភាពវាយដណ្ដើមគ្រប់គ្រង តំបន់ភាគខាងកើតស៊ីរីឡើងវិញពី សំណាក់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។
ស្ថិតនៅតាមបណ្ដោយព្រំដែនអ៊ីរ៉ាក់ នោះផងដែរ លោកអូបាម៉ា បានចេញ បញ្ជាឱ្យកងទ័ព និងទីប្រឹក្សាយោធា អាមេរិកជាង៣ពាន់នាក់ឱ្យឈរជើងនៅ ទីនោះដើម្បីហ្វឹកហ្វឺន និងផ្ដល់ប្រឹក្សា ដល់កម្លាំងជនជាតិឃើដ និងអ៊ីរ៉ាក់ ក្នុង សកម្មភាពប្រយុទ្ធប្រឆាំងជាមួយក្រុម អ៊ិស្លាមបង្កើតរដ្ឋIS ៕
មតិយោបល់