កំពង់ធំ៖ កាលពីវេលាម៉ោង ៣ និង ៣០នាទីថ្ងែទី ១៦ ខែ មករា ឆ្នាំ ២០១៥ មានរឿងមួយដោយស្មានមិនដល់ដោយគេនិយាយតៗគ្នាថាមានព្រះមួយអង្គបានផុសចេញពីរក្នុងទឹកស្រះមុខវត្ដក្ដីដើម ដែលស្ថិតនៅភូម កំពង់ចិន ឃុំកំពង់ចិនត្បួង ស្រុកស្ទោង ខេត្តកំពង់ធំ។
យោងតាមសំដីក្មេងដែលលេងនៅជិត កន្លែងកើតហេតុបានប្រាប់នាក់សារព័ត៌មានយើយថា មុនដំបូងគេឃើញមនុស្សចុះទៅក្នុងស្រះ ក៏ស្រាប់តែស្រែកថា មានស្អីនៅក្នុងទឹក ពេលនោះក៏ស្រាប់តែមានមនុស្សបីបួននាក់មកចុះមើលក៏ស្រាប់តែ ស្រង់ព្រះនោះឡើង ហើយគេក៏ស្រែកថាមានព្រះផុសចេញពីរទឹកតែម្ដងទៅ ពេលនោះក៏ស្រាប់តែមានមនុស្សជាច្រើនកុះករបានមកបួងសួងសុំសេចក្ដីសុខ ពីព្រះដែលបានបាត់ជាយូរយាណាស់មកហើយ នោះ៕
ព័ត៌មានជាតិ
មតិយោបល់