កូរ៉េ៖ តារាសម្តែង និងចម្រៀងរបស់កូរ៉េលោក Lee Min Ho ថ្មីៗត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា តារារូបនេះបានបែកបាក់ស្នេហាជាមួយនឹងមិត្តស្រី ។
យោងតាមសារព័ត៌មាន Sina ដែលចុះផ្សាយនៅថ្ងៃទី ១៦ ខែ មករា នេះ បានឲ្យដឹងថា ក្នុងសន្និសីទកាសែត មួយ លោក Lee Min Ho បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ដោយបង្ហើបថា គាត់មានស្នេហាអាចកំបាំង ជាមួយនឹង នឹងមនុស្សស្រី ម្នាក់មានរយៈ ១ឆ្នាំទៅហើយ ។
Lee Min Ho នៅពេលដែលអ្នកសារព័ត៌មាន ជជីកសួររឿងនរណាស្ថិតក្នុងដួងចិត្ត តារារូបនេះមិនបានឆ្លើយនោះទេ ។ តែគេជឿជាក់ថា Lee Min Ho មានទំនាក់ទំនងស្នេហាជាមួយនឹង Park Shin Hye យ៉ាងអាថ៌កំបាំងបំផុត បន្ទាប់ពីថតរឿងរួមគ្នា “heir” ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់