Samantha Stosur កក់កៅអីវគ្គ ៨ នាក់ចុងក្រោយក្នុងកម្មវិធី Kremlin Cupកាលពីថ្ងៃសុក្រ ទី ១៩ ខែ តុលាឆ្នាំ២០១២ ម្សិលមិញនេះ ក្នុងកម្មវិធី Kremlin Cup ដែលធ្វើឡើងនៅទីក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី
កីឡាការិនី samantha Stosur បានឆ្ពោះដំណើរទៅកក់កៅអី វគ្គ ៨នាក់ចុងក្រោយដោយឈ្នះយ៉ាងងាយស្រួលជាទីបំផុត។
នៅលើទីលាននៃកម្មវិធី Kremlin Cup កីឡាការនីសញ្ជាតិអូស្ត្រាលី samantha Stosur បានប្រើពេលវេលាយកឈ្នះលើគូប្រកួតដោយប្រើពេលវេលា ៦៧ នាទី ដើម្បីជម្រុះកីឡាការិនីរបស់សាធារណៈរដ្ឋឆេក នាង Klara Zakopalova ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-1 និង 6-3 ដែលជាគ្រាប់បាល់យ៉ាងកក់ក្តៅជាទីបំផុត។
Samantha Stosur ដែលជាជើងឯកក្នុងកម្មវិធី French Open ក្នុងឆ្នាំ ២០១១ សម្រាប់វគ្គបន្ទាប់នឹងត្រូវ ជួបមុខជាមួយនឹងកីឡាការិនី Ana Ivanovic សញ្ជាតិស៊ែប៊ី នៅវគ្គ ៨ នាក់ចុងក្រោយ ខណៈដែលកីឡាការិនីរូបនេះបានបំបាក់មិត្តរួមជាតិ Vesna Dolonc ដោយពិន្ទុ 2-0 ដូចគ្នា ពោលគ្រាប់បាល់ 6-4 និង6-1 ដោយប្រើពេលវេលា ត្រឹមតែ ៦៥ នាទីតែប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់