នាង Kazzie Mahina តែងតែសុបិន្តថា អាចនឹងក្លាយជាមច្ចានុ ពិតប្រាកដ នៅក្នុងប្រទេសអូស្ត្រាលី ។
ខណៈអាយុ ៣៧ ឆ្នាំ រស់នៅឆ្នេរសមុទ្រ Byron Bay ក្នុងប្រទេសអូស្ត្រាលី តែងតែសុបិន្តចង់ក្លាយជាមច្ចានុ ពិតៗក្នុងជីវិតមនុស្សលើផែនដី ។
គេនៅចាំបានថា នៅអាយុ ២០ ឆ្នាំ នាង Kazzie Mahina បានពាក់កន្ទុយត្រីដូហ្វីន ដោយហែល ទឹកនៅអាមេរិក ឥណ្ឌា និងអឺរ៉ុប ហើយប្រទេសជាច្រើនទៀត ។ នាងមានសមត្ថភាព ដកដង្ហើមនៅក្រោមទឹក រហូតដល់ទៅ ៥ នាទី ហើយការហែលទឹកនៅក្រោមផ្ទៃសមុទ្រ វាមិនមែនជាឧបសគ្គធំរបស់នាងឡើយ។
នាង Kazzie Mahina បាននិយាយថា នាងចងចាំបំផុត ពីពេលវេលា របស់នាង ដែលធ្វើជាឆ្លាមម នៅ Aquarium Forum ក្នុងប្រទេសញ៉ូវហ្សេលេន ហើយពេលនោះនាងមានផ្ទៃពោះ ៦ ខែ តែនាងនៅតែបញ្ចប់ការសម្តែងឲ្យទាល់តែបាន ខណៈសីតុណ្ហភាពត្រជាក់ និងសុខភាពខ្សោយ៕
ព័ត៌មានជាតិ
មតិយោបល់