ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូល​តារាចម្រៀង​ប៉ុប​ចិន Yao Beina ទទួលមរណៈភាព​

​កំពូល​តារាចម្រៀង​ប៉ុប​ចិន នាង Yao Beina បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៦​ខែ​មករា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ ដោយសារ​ជំងឺ​មហារីក​សុដន់ នៅក្នុង​មន្ទីរ​ទេព្យ​មួយ​ភាគ​ខាងកើត​ប្រទេស​ចិន ក្នុង​ខេត្ត Zhejiang​។​
Yao Beina
​នាង Yao Beina បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​ប៉ុន្មាន​ថ្ងៃមុន​នេះ បន្ទាប់ពី​បាន​ដួលសន្លប់ ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរ​ទេព្យ​។ ជំងឺមហារីក​សុដន់​នេះ​បាន​ធ្វើ​ទុក​ឡើង កាលពី​ឆ្នាំ ២០១១ ដោយ​ធ្វើឲ្យ​នាង​ខកខាន​ក្នុង​ការ​ចូល​កម្មវិធី ព្រោះ​តែ​ត្រូវ​ដេក​នៅលើ​គ្រែ​អស់​ជាច្រើន​ថ្ងៃ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នាង Yao Beina កើត​នៅ​ឆ្នាំ ១៩៨១ ជា​តារា​ចម្រៀង​ប៉ុប ដោយ​បទ​ចម្រៀង​នាង​ភាគច្រើន​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​ភាពយន្ត​រឿង​ភាគ ហើយ​នាង​ក៏​ធ្លាប់ធ្វើ​ជា​គណៈកម្មកា​រ​កម្មវិធី The Vioce of China ផងដែរ​៕​
ទស្សនា​​បទចម្រៀងរបស់ Yao Beina ដូចខាង​ក្រោមនេះ ៖

មតិយោបល់