ស្តេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao បាននិយាយកាលពីថ្ងៃសុក្រថា ក្នុងអំឡុងពេលបង្ហាខ្លួន ដោយការផ្សព្វផ្សាយផ្ទាល់ពី Huffington Post និងទន្ទឹងរងចាំ Floyd Mayweather Jr ចុះកុងត្រា ប្រកាសសង្គ្រាមលើសង្វៀន រួចរាល់ហើយ។
លោក Pacquiao បានបញ្ជាក់ថា គាត់បានយល់ព្រមជាមួយនឹងលក្ខណ្ឌ ទាំងអស់ ជាមួយនឹងតំណាងរបស់ Floyd Mayweather Jr ។ កីឡាករហ្វីលីពីនរូបនេះបាន បន្តថា អ្នកផ្សព្វផ្សាយរបស់ខ្ញុំ និង អ្នកផ្សព្វផ្សាយរបស់គាត់ បានយល់ព្រមរួចរាល់ទៅហើយ និងរងចាំការចុះហត្ថលេខាពីពួកគេតែប៉ុណ្ណោះ ។
Pacquiao បានសួរណែនាំ វាយនេះ តាំងពីឆ្នាំ ២០០៩ មកម្លេះ តែលទ្ធផល មិនបានសម្រេចទាល់តែសោះឡើយ នៅពេលដែលពួកគេជាប់ចំណាត់ថ្នាក់ជាអ្នកប្រដាល់លេខ ១ និងលេខ ២ នៅលើពិភពលោក ។
ការប្រកួតដ៏កម្រ សម្រាប់អ្នកទាំងពីរ វាកំពុងក្លាយជាប្រធានបទ ពេញពិភពលោក ហើយក៏អាចបង្កើតសាច់ប្រាក់យ៉ាងច្រើនសន្ធឹក ក្នុងនោះ កីឡាករហ្វីលីពីន Manny Pacquiao ត្រូវផ្តល់ទឹកប្រាក់ ១២០ លានដុល្លារ ជូនដល់ Mayweather ។
ប្រភពព័ត៌មាន Yahoo Sports ចុះផ្សាយកន្លងមកឲ្យដឹងថា ការយល់ព្រមវាយរបស់អ្នកទាំងពីរ នឹងត្រូវធ្វើឡើងនៅ MGM Grand Garden ក្នុងទីក្រុង ឡូអេនជើឡេស នៅថ្ងៃទី ២ ខែ ឧសភា ។ ដោយឡែកសម្រាប់តម្លៃសំបុត្រវិញ ចាប់ពី ១០០០ ដល់ ៥០០០ ដុល្លារអាមេរិក ក្នុងលំដាប់មាត្រដ្ឋានច្រកទ្វារផ្សាយបន្តផ្ទាល់ ក្នុងតម្លៃ ៤០ លានដុល្លារ ។
ការប្រដាល់របស់នេះកើតឡើងដោយសារតែ កីឡាករ Pacquiao ត្រូវការលុយ ជាចាំបាច់ ។ ក៏ប៉ុន្តែ Pacquiao ក៏បានអះអាងថា គាត់ធ្វើនេះគឺដើម្បីបំពេញគោលបំណងខ្លួន ជាពិសេស ដល់អ្នកគាំទ្រតែប៉ុណ្ណោះ ឲ្យឃើញខ្លាពីរ ជួបគ្នា លើភ្នំតែមួយ ៕
ព័ត៌មានជាតិ
មតិយោបល់