បន្ទាយមានជ័យ៖ម្ចាស់អ្នកចិញ្ចឹមទាបានប្តឹងទាសំណងរហូតដល់ ២៣លានរៀល ខណះពលរដ្ឋចាប់ទា២៥ក្បាលយកទៅប្ដឹងមេភូមិ ដោយសត្វទាទាំងនេះចុះ ស៊ីចំណីក្នុងអាងទឹកប្រសាទតាដោក
ដែលទឹកអាងនេះពលរដ្ឋប្រើប្រាស់ជាប្រចាំ។
អាជ្ញាឃុំរួមទាំងប៉ូលីសប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងកងរាជអាវុធហត្ថស្រុកឈឺក្បាលដោយ ស្រាយបញ្ហាមិនទាន់មានការយល់ ព្រមពីភាគីទាំងសងខាង។
ករណីនេះបានកើតឡើងនៅអាងប្រាសាទតាដោក ស្ថិតនៅជាប់ភូមិ៤គឺភូមិ ដឺ ភូមិគោគខ្ពស់ ភូមិស្ដៅនិងភូមិថ្មី ឃុំគោគកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លើកយកមកដោះស្រាយនៅសាលាឃុំនាថ្ងៃទី១៨មករា២០១៥ តែនៅមិនទាន់មានការព្រមព្រាងគ្នានៅឡើយ។
ម្ចាស់ទាអ្នកស្រី សេង លាងគីម ប្រាប់ថា:គាត់បានសុំការអនុញ្ញាតពីមេឃុំភូមិថ្មី យកទាមកអោយស៊ីចំណីក្នុងទឹកដីកាន់កាប់របស់គាត់ ដោយជូនប្រាក់ចំនួន៥០ម៉ឺន និងសន្យាជូនកាតទូស័ព្ទ ៥ដុល្លាទៅមេភូមិម្នាក់ក្នុង១ភូមិ តែនៅពេលដឹកទាមកដល់វាស្រែ មានមនុស្ស ១គោយន្តដេញវាយ ចាប់ទារបស់គាត់បាត់រហូតដល់ ១៥០០ក្បាល តែរកឃើញវិញ ៥០ក្បាល។
ម្ចាស់ទាអ្នកស្រី សេង លាងគីម ថាគាត់នឹងប្ដឹងទាសំណង២៣លានរៀល ដោយចោទប្រជាសហគមន៍ពីបទលួច ទាចិញ្ចឹមរបស់គាត់ ដោយគិត១ក្បាល២ម៉ឺនរៀល។
លោកឆាម ឈឿ មេភូមិដឺនិងជាតំណាងសហគមប្រើប្រាស់ទឹកក្នុងអាង ប្រាសាទតាដោកប្រាប់ថា: ពលរដ្ឋដែលជាប្រជាសហគមន៍ក្នុងភូមិដឺ ឃុំគោគគឋិន ស្រុកថ្មពួកបានចាប់ទាចំនួន២៥ក្បាល់ជាវត្ថុតាង មកដាក់ពាក្យបណ្ដឹងថា ម្ចាស់បានលែងទាមកស៊ី ក្នុងអាងទឹកដែលគាត់ប្រើប្រាស់ និងអោយអជ្ញាធរបញ្ឈប់ជាបន្ទាន់ កាលែងទាមកចុះស៊ីចំណីក្នងអាងទឹកដែលពួកគាត់ប្រើប្រាស់នេះ។
លោក ឆាម ឈឿ ថាលោកបានរាយការណ៍ ជូនទៅមេឃុំ អភិបាលស្រុករួចហើយករណីនេះ តែគាត់ក៍បានហាមទៅម្ចាស់ចិញ្ចឹមទាតាំពីថ្ងៃទី ១៣ មករា មកម្លេះ តែម្ចាស់ទានិងអ្នកឃ្វាលទា មិនស្ដាប់បែបមានកាងនៅពីក្រោយ។
ប្រជាសហគមថា: ពួកគាត់ការពារទឹកសម្រាប់ផឹកប្រើប្រាស់ ក្នុងអាងតាដោកនេះពីការលែងទាអោយចុះស៊ីចំណី បង្ករភាពកខ្វក់ ដោយចាប់ត្រឹមទា២៥ក្បាល ទៅប្ដឹងមេភូមិ តើពួកគាត់ត្រូវបង់ប្រាក់ដល់ម្ចាស់ទាឬយ៉ាងណា ចុះការដែលទាមកចុះស៊ីចំណីក្នុងទឹកដែលពួកគាត់ទុកសម្រាប់ ផឹកនិងប្រើប្រាស់ មានអ្នកណាចេញមុខសងវិញ…៕
ព័ត៌មានជាតិ
មតិយោបល់