ព័ត៌មានជាតិ

ស្រុក​ស្វាយ​លើ​ជា​ប្រភព​បទល្មើស​ដឹកឈើ​ខុសច្បាប់​សមត្ថកិច្ច​គ្មាន​វិធានការ​បង្ក្រាប​

​សៀមរាប​៖ សកម្មភាព​ដឹកឈើ​ដោយ​ខុសច្បាប់​យ៉ាង​កក្រើក​ដី សមត្ថកិច្ច​មេព្រៃ​គ្មាន​វិធានការ​បង្ក្រាប ជា​ហេតុ​ធ្វើឲ្យ​មហាជន​សង្ស័យថា ប្រហែល​ជា​ត្រូវដង​ត្រូវផ្លែ​គ្នា ទើបបាន​ជា​ការដឹកឈើ​ខុសច្បាប់
ប្រព្រឹត្តទៅ​ដោយ​រលូន ទោះជា​ឃាត់​រថយន្ត​ដឹក​បទល្មើស​ហើយ អញ្ជើញ​ឲ្យ​លោក​មេ​ព្រៃ​មក​ទទួលយក ក៏​មេព្រៃ​នាំគ្នា បិទ​ទូរស័ព្ទ​ទាំង​អស់​។​
​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ១៧ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ៩.២០​នាទី សកម្មភាព​ដឹក​បទល្មើស​ព្រៃឈើ បាន​ដឹក​ដូច​ដង្ហែរ​កឋិន ឆ្លងកាត់​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ តែ​ពុំ​មាន​ការឃាត់​ឬ​ទប់ស្កាត់​នោះទេ តែ​បែរជា​មេព្រៃ​បាន​ចេញ​មក​ទទួលយក​លុយ​ទៅវិញ ក្នុងពេលនោះ​ឈ្មួញ​ឈើ​បាន​ឈប់ កាឡេ​ថង ដែល មាន​ចម្ងាយ​ពី​១៥០​ម៉ែត្រ ពី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ ក្នុង​ពេល​នោះ​ក៏​មាន​ការ​ខ​ល​ទៅ​សមត្ថកិច្ច មេព្រៃ​ឲ្យមក​ទទួលយក​បទល្មើ​សទាំង​នោះ តែ​បែ​ជា​មិន​លើក​ទូរស័ព្ទ​ទាំង​មេ ទាំង​កូន​។​
2015-01-19_141613

​លោក ស៊ិន ប៊ុន​ស៊ិន អភិបាលស្រុក​ស្វាយ​លើ បានឲ្យដឹងថា ក្នុងនាម​លោក​ជា​ផ្នែក​មួយ​នៅក្នុង គណៈ​បញ្ជារ​ការឯកភាព តែងតែ​បាន​លើក​នៅក្នុង​អង្គប្រជុំ ជា​ច្រើនលើក​ច្រើនសារ ឲ្យ​សមត្ថកិច្ច​ជំនាញ​រឹតបន្តឹង បង្ក្រាប​បទល្មើស​ព្រៃឈើ ព្រោះ​ជំនាញ​ស្រាប់ តែ​បើ​សិន​ជា​ជំនាញ​មិន​បង្ក្រាប​នោះ​ទេ សមត្ថកិច្ច​ជំនាញ​ព្រៃឈើ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តែ​ក្នុងនោះ​ក៏​មាន​ការលើកលែង​ខ្លះ ចំពោះ​បងប្អូន​ដែល​ដឹក​ឬ​ស​ឈើ និង​សុំ​ច្បាប់​ដឹក​ត្រឹមត្រូវ ក្នុង​សាងសង់​ផ្ទះ​យើង​តែងតែ​អនុគ្រោះ និង​ក៏​សំណូមពរ​ឲ្យ​ជំនាញ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់ នូវ​បញ្ហារ​ការដឹកឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី ។​
​លោក យ៉ាន់ ស៊ី​វ៉ាត់ នាយ​សង្កាត់​មេព្រៃ​ស្វាយ​លើ ត្រូវបាន​ប្រភព​ពត៌មាន ពី​មហាជន​និយាយថា បច្ចុប្បន្នកំ ពុង​តែ​គ្រប់​ទឹក ក្នុង​ការទទួល​សំណែន​ពី​បទល្មើស តាមរយះ​រថយន្ត​ដឹកឈើ​ទាំង​យប់​ទាំង​ថ្ងៃ និង​បាន​ប្រមូល លុយ​ពី​គោយន្ត​, កាឡេ​ថង ឬ គោយន្ត​កន្ត្រៃ​, រថយន្ត​សាំ​យ៉ុង​, រ៉ឺម៉ក ដែល​បាន​ធ្វើ​សកម្មភាព​ដឹក​ដោយ​រលូន ជា​រៀងរាល់ថ្ងៃ ដោយ​លោក យ៉ាន់ ស៊ី​វ៉ាត់ មិន​ខ្ចី​បង្ក្រាប​។​
​ពាក់ព័ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា លោក យ៉ាន់ ស៊ី​វ៉ាត់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ មិន​ហ៊ាន បង្ក្រាប អ្នកព័ត៌មាន បានខ​ល​ទូរស័ព្ទ​ទៅ​លោក យ៉ាន់ ស៊ី​វ៉ាត់ តែ​មិន​ព្រម​លើក​ទោះ​ជាខ​ល​រាប់សិប​ដង​ក៏ដោយ តាមរយះ​លេខ ០៩៧២២២០០០១ ចំណែកឯ​លោក ឯក មន្នី នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប បានខ​ល​ទូរស័ព្ទ​ទៅ​លេខ ០១២៨៩៨៦៧៨ ចូល​ហើយ មិន​ព្រម​លើក​ដូចគ្នា ទើប​មិន​បណ្តាលឲ្យ​ទទួលបានច​ម្លើ​យ​ក្នុង​ការបំភ្លឺ​ពី​ករណី​បណ្តែតបណ្តោយ​ឲ្យមាន​ច​រាចរ​ណ៍​ឈើ​ដូច​គោ​ហ្វូង ទើប​ធ្វើឲ្យ​មាន​ការ​ងឿង ឆ្ងល់​ថា លោក ឯក មន្នី និង​លោក យ៉ាន់ ស៊ី​វ៉ាត់ ត្រូវ​បងប្អូន​បង្កើត​ឬ​យ៉ាងណា បានជា​អត្ថ​ចរិក​ដូច​គ្នា​ម្លេះ​៕

មតិយោបល់