កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដល់ប្រជាពលរដ្ឋ ឬសាច់ញាតិជនរងគ្រោះ ឱ្យបានជ្រាបថា៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៤ ចំណុចមុខស្នាក់ការសន្តិសុខPM602 ព្រំប្រទល់កំពង់ធំ ស្ថិតនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូរ៉ឺម៉ក និងម៉ូតូ ។
-ដោយម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE.5607 អ្នកបើកបរមិនស្គាល់អត្តសញាណ ដែលមានទិសដៅពីជើង ទៅត្បូង (ពាក់មួកសុវត្ថិភាព) បានបុកប៉ះជាមួយម៉ូតូរ៉ឺម៉កម៉ាកសេរ៉ូ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាង ពិន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិបុស្សត្បែង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានទិសដៅពីជើង ទៅត្បូងស្របគ្នា(បុកពីក្រោយរ៉ឺម៉ក)
ករណីនេះបណ្ដាលឱ្យ៖
ស្លាប់មនុស្ស ០១នាក់ប្រុស អ្នកបើកបរម៉ូតូC125 នៅនិងកន្លែង
ជនរងគ្រោះមានសម្បុរសណ្តែកបាយ កំពស់ ១,៦៣ ម៉ែត្រ អាយុប្រហែលជាង ៤០ឆ្នាំ ពាក់អាវដៃវែងក្រឡា ពណ៌ស.ខៀវ ខោជើងវែង ពណ៌ខ្មៅ សក់ស្លូតវែង
អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬក្រុមគ្រួសារដែលបានបាត់សាច់ញាតិដូចមានភិនភាគខាងលើ សូមមកទំនាក់ទំនងជាមួយអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីពិនិត្យ និងទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់