កំពង់ធំ៖ខេត្តកំពង់ធំជាខេត្តមួយដែលមានដីស្រែនិងដីចំការរាប់មឺុនហិចតាសំរាប់ប្រជាកសិករដំណាំកសិកម្មនិងដំណាំឧស្សាហកម្មតែហេតុផលតែមួយដែលធ្វើអោយការទទួលផលបានក្នុងកំរិតទាប
និងកំរិតខ្ពស់ទៅតាមឆ្នាំគឺអាស្រ័យលើទឹកភ្លៀងនិងអាកាសធាតុ ដូច្នេះកត្តាទឹកភ្លៀងក្នុងឆ្នាំ២០១៤មានកំពស់១២៣២,៦មមបើប្រៀបធៀបទៅនិងឆ្នាំមុនទាបជាង់១៥៣,២មម ។
លោក ធីវ វណ្ណ ធី ប្រធានមន្ទឺកសិកម្មខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធទៅនិងការងារកសិកម្មក្នុងឆ្នាំ២០១៤ ជារួមមាន ១* នភាពការងារបង្កបង្កើនផលស្រូវទូទាំងខេត្តកំពង់ធំប្រចាំឆ្នាំ២០១៤ អនុវត្តន៍បាន ២១៣០៨១ហិតាស្មើរនិង១០១,៤៧%នៃផែនការ មាន២១០០០០ហិចតា ប្រៀបធៀបទៅនិងឆ្នាំ២០១៣រយះពេលដូចគ្នា ទាបជាង២១១០ហិចតា ក្នុងនោះស្រូវពង្រួស ១៤៩៨៨០ ហិចតាស្មើរនិង៧០,៣%ផ្ទៃដីអនុវត្តន៍សរុប, ស្រូវសន្ទូងចំនួន ៥៨៤៩៧ ហិចតាស្មើរនិង២៧,៥%នៃផ្ទៃដីសរុបដែលបានអនុវត្តន៍ ដីចំការអនុវត្តន៍បាន៤៧០ហិចតាស្មើនិង២៧,៥%នៃផ្ទៃដីដែលបានអនុវត្តន៍ ,វិស័យកសិកម្មក្នុងខេត្តកំពង់ធំក្នុងការផលិតកម្មដំណាំស្រូវ នៅដើមរដូវមានភ្លៀងធ្លាក់រាយប៉ាយគ្រប់តំបន់ធ្វើអោយការងារបង្កើនផលរដូវវស្សាឆ្នាំនេះ មានលក្ខណះងាយស្រួលដល់ប្រជាកសិករក្នុងការភ្ជួររាស់និងសាបព្រួសស្រូវបានទាន់ពេលវេលា។
២* ការវាយតំលៃទិន្នផលស្រូវវស្សាឆ្នាំ២០១៤ ទូទាំងខេត្តកំពង់ធំ អនុវត្តន៍ការបង្កបង្កើនផលសរុបចំនួន ២១៣០៨១ ហិចតា ខូចខាតដោយសារទឹកជំនន់ចំនួន ២៤៦៥ ហិចតា ស្ដារឡើងវិញបានចំនួន ៨០៨ ហិចតា ដូច្នេះនៅសល់ផ្ទៃដីប្រមូលចំនួន ២១១៤២៤ ហិចតា ការវាយតំលៃទិន្នផលជាមធ្យម ២៤៤៨ ហិចតា ធៀបទៅនិងឆ្នាំមុនកើន ៥៧ ហិចតា ទទួលបរិមាណផល ៥២៥២៥៩ តោន។ ៣* ការប៉ានស្មានស្រូវរដូវប្រាំងឆ្នាំ២០១៤ ុ២០១៥ ទូទាំងខេត្តកំពង់ធំអនុវត្តន៍សរុបបានចំនួន ៤៦១៨៩ ហិចតា ទិន្នផលមធ្យម ៤៣៣០តោន/ហិចតា បរិមាណផល២០០០០៨តោន។
ផលិតផលនិងតុល្យភាពស្បៀងប្រចាំឆ្នាំ២០១៤,២០១៥ មាន ផែនការដាំដុះក្នុងរដូវវស្សា ២១០០០០ ហិចតា រដូវប្រាំង ៣៦០០០ ហិចតា សរុប ២៤៥០០០ហិចតា ,ផ្ទៃដីអនុវត្តន៍ក្នុងរដូវវស្សា ២១៣០៨១ ហិចតា រដូវប្រាំង ៤០៨២០ហិចតា សរុប ២៥៣៩០១ហិចតា, ផ្ទៃដីខូចខាតរដូវវស្សា២៤៦៥ហិចតា, ផ្ទៃដីស្ដារបាន៨០៨ហិចតា ,ផ្ទៃដីប្រមូលផលរដូវវស្សា២១១៤២៤ហិចតា , រដូវប្រាំង៤៦១៨៩ហិចតា សរុប២៥៧៦១៣ហិចតា ទិន្នផលមធ្យមរដូវវស្សា២,៤៨៤តោនក្នុង១ហិចតា នៅរដូវប្រាំង៤,៣៣០តោនក្នុង១ហិចតា ,បរិមាណផល ក្នុងរដូវវស្សា ៥២៥២៥៩តោន រដូវប្រាំង២០០០០៨តោន សរុប៧២៥២៦៦តោន , កាត់ចេញ១៣%សំរាប់ទុកពូជ៩៤២៨៥តោន , ស្រូវចំណីក្រោយពីកាតចេញ១៣% មាន៦៣០៩៨២តោន, សរុបស្បៀងគិតជាអង្ករ៤០៣៨២៨តោន ,តំរូវការស្បៀង១ឆ្នាំ១០២២៩៥តោន ,បរិមាណអង្ករលើស ៣០១៥៣៣តោន,គិតជាស្រូវ ៤៧១១៤៥តោន។
តាមរបាយណ៍ការរបស់លោកធីវ វណ្ណធី បានអោយដឹងថាក្នុងទិសដៅចំពោះមុខគឺបន្ដការតាមដានជុំវិញការប្រមូលផលស្រូវរដូវវស្សាដោយយកចិត្តទុកដាក់ណែនាំដល់ប្រជាកសិករអនុវត្តន៍ការទប់ស្កាត់ការបាត់បរិមាណនិងគុណភាពស្រូវ , ការអនុវត្តន៍ការវាយតំលៃទិន្នផលនិងបរិមាណអោយបានច្បាស់លាស់, តាមដាន់ជាប់ជាប្រចាំនូវដំណើរការបង្កបង្កើនផលស្រូវរដូវប្រាំងនិងជុំរុញការដាំដុះនៅតំបន់ដែលមានប្រភពទឹកស្រោចស្រប់គ្រប់គ្រាន់ ,បន្ដការផ្សព្វផ្សាយអោយប្រជាកសិករដាំដំណាំរួមផ្សំផ្សេងៗលើតំបន់ដែលមានសក្ដានុពលដាំដុះបន្ទាប់ពីរដូវវស្សាដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ, បន្ដការតាមដានជំងឺសត្វ បង្កើនការពារសុខភាពសត្វនិងមានវិធានការអន្ដរាគមន៍តាមការចាំបាច់ជាក់ស្ដែង,ពិនិត្យមធ្យោបាយនិងសម្ភារះផ្សេងៗដើម្បីត្រៀមលក្ខណះ ជួយអន្ដរាគមន៍នៅពេលជួបប្រទះ នូវគ្រោះថ្នាក់ធម្មជាតិ៕
មតិយោបល់