ព័ត៌មានជាតិ

ស្ត្រី​បំរើការ​ក្នុង​ខារ៉ាអូខេ​យីហោ​ម្លប់​ដូង ត្រូវ​បាន​រថយន្ត​បុ​កឲ្យស្លាប់​ទាំង​២​នាក់​សង្សាក្រោយ

​កំពង់ធំ​៖​ហេតុ​ការ​ដ៏​រន្ធត់​មួយ​បាន​បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល ដោយសារ​តែ​មច្ចុ​រាជយាន​យន្ត បាន​ផ្តាច់ជីវិត គូសង្សា​មួយគូរ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ដែល​បាន​បង្ករ​ឡើង​ដោយសារតែ​ទឹក​ប្តូរ​និស្ស័យ​ក្រោយពេល​ចេញពី​ហាង​ខារ៉ាអូខេ​ម្លប់​ដូង​ទៅរក​ទីឋាន​សួរ​សុខ ក៏​ប្រទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ តាម​ការបញ្ជាក់​ពី​លោក វរៈសេនីយ៍ត្រី ហ៊ុន ហៀ​ត អធិការ​ការ​ង ស្រុក​ស្ទោង ទទួល​ផែន​ចរាច​រណ៍ សណ្តាប់ធ្នាប់ បានឲ្យដឹងថា នៅវេលា​ម៉ោង ១២.៣០​នាទី​យប់ ដោយ​មាន​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើដំណើរ​ពី​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្ត​ខេត្ត​កំពង់ធំ លុះ​មកដល់​ចំនុចកើតហេតុ ត្រូវ​បាន​បុក​ម៉ូតូ​ម៉ាក​សង់ សេ​១២៥ សេរី​ឆ្នាំ ២០១១ បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ នៅ​ចំនុច​ភូមិ​ឈើទាល ឃុំ កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​
Image224
​ជនរងគ្រោះ​ទី​១ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​សរ ស្រី​កា ហៅ​ស្រី​នាង ភេទ​ស្រី អាយុ ៣១​ឆ្នាំ រស់នៅ​ខេត្ត​ស្វាយរៀង មក​ធ្វើ​អ្នក​បំរើ​ភ្ញៀវ​ក្នុង​ខារ៉ាអូខេ យីហោ ម្លប់​ដូង ដែល​ជា​កម្ម​សិទ្ធ​របស់​លោក គ្រូ សារ៉ន ដែល​ជា​គ្រូបង្រៀន​ស្ថិតនៅ​ភូមិ មធ្យា​យ ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ទី​២ ឈ្មោះ សុខ កង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​មុខរបរ​ជា​ជាង​ផ្ទះ រស់នៅ​ភូមិ បេង ឃុំ បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​

សូម​បញ្ជាក់​ផង​ដែរ មុនពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ស្ត្រី​ម្នាក់​បាន​អះអាង​ថា ជា​ប្រពន្ឋ​ជនរងគ្រោះ បាន​តាមរក​ប្តី​របស់​គាត់​ស្ទើរ​ពេញ​មួយ​យប់ ដោយ​មិន​ឃើញ​ទៅផ្ទះ ក្រោយមក​ទើប​ដឹងថា បុរស​ដែល បាន​ស្លាប់​ជាមួយ​ស្រី​សេ្ន​ហ៍​ខារ៉ាអូខេ ដែល​បណ្តាល​មក​ពី​រថ​យន្ត​បុក​នោះ ជា​ប្តី​របស់​គាត់ អំណាច់​នៃ​ការខឹង នឹង​លោក​ប្តី​របស់​គាត់ គឺ​មិន​ខ្ចី​ស្រក់​ទឹកភ្នែក​សូម្បីតែ​មួយ​ត​ក់ ដោយសារតែ​ឃើញ​លោក​ប្តី​បាន​ស្លាប់​ជាមួយ ស្រី​ម្នាក់​ជា​អ្នក​បំរើការ​នៅក្នុង​ខារ៉ាអូខេ ហើយ​បានឲ្យ​គេ​លើក​យក​សាកសព​ទៅ​ផ្ទះ​ទាំង​យប់​។ ចំនែក​ស្រី​សាកសព​ស្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច ដឹកយក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ព្រះ​នាង​រងចាំ​សាច់ញ្ញាតិ​មក​ទទួល យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី តែ​បើ​អត់​មាន​សាច់ញ្ញាតិ និង​ត្រូវ​បូជា​តែម្តង​ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក ក្រោយ​បាន​ដាក់​មេ​ប្រូច​បាត់ស្រមោល ៕​

មតិយោបល់