ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នឹងដាក់​ឲ្យប្រើ WiFi គ្រប់​ជើងហោះហើរ ឆាប់ៗ​នេះ​

​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម Vietnam Airlines (VNA) នឹង​ផ្ដល់​សេវាកម្ម WiFi នៅលើ​ជើងហោះហើរ​ក្នុងស្រុក និង​ក្រៅ​ស្រុក ចាប់ពី​ខែ​ឧសភា​ខាងមុខ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ ទូរទស្សន៍​ក្នុង​ស្រុក​។​
airbus-a350-to-be-a-member-of-vietnam-airline-1
​លោក Pham Ngoc Minh ប្រធាន​គ្រប់​គ្រង់​ក្រុមហ៊ុន Vietnam Airlines បាន​ថ្លែងឲ្យដឹងថា ក្រុម​បាន​កំណត់​ពេល​យក​ខែ​ឧសភា សម្រាប់​ការ​ដាក់ឲ្យ​ប្រើប្រាស់​សេវាកម្ម WiFi នៅលើ​ជើងហោះហើរ​ទាំងអស់ ដោយ​ក្រុម​អ្នកជំនាញ និង​ខាង​បញ្ចេ​ក​ទេស​បាន​សាកល្បង ទៅ​លើ​ការដាក់​ឲ្យប្រើ​សេវាកម្ម​នេះ​រួចរាល់​ហើយ ប៉ុន្តែ​សម្រាប់​ការសាកល្បង​នឹង​ត្រូវ​ដាក់ឲ្យ​ប្រើ​នៅ​លើ​យន្តហោះ A350 និង Boeing 787 ៕​

មតិយោបល់