ខេត្តត្បូងឃ្មុំ៖ឈ្មួញឆាយ ជ្រាយកន្លងទៅគ្រាន់តែជាអ្នកមានមុខមានមាត់ម្នាក់ក្នុងមុខរបរជំនួញឈើខុសច្បាប់ នៅស្រុកតំបែ ដឹកជញ្ជូនសម្រាប់ចែកចាយបន្ដ ទៅកាន់ខេត្ដ ព្រៃវែង និងប្រទេសវៀតណាមប៉ុណ្ណោះ ។ ក្រោយមកមេឈ្មួញរូបនេះ បានទទួលងារ ជាឧកញ៉ាទើបអ្នកភូមិនិយាយបែបរិះគន់ថា “មិនធម្មតា ហ៊ាឆាយ ជ្រាយ គ្រាន់ តែជាឈ្មួញរកស៊ីឈើខុសច្បាប់សោះ មានលុយរហូតទទួលបានងារជាឧកញ៉ា”?ក្រៅពីមុខរបរជំនួញឈើខុសច្បាប់ ឧកញ៉ាឆាយ ជ្រាយធ្លាប់ពាក់ព័ន្ធទៅនឹងករណី រំលោភដីធ្លី ធ្វើឱ្យអាជ្ញាធរស្រុកតំបែរឈឺក្បាលរួចមកហើយ ជាមួយនិងប្រជាពលរដ្ឋ ដែលជាប្រជាកសិករ ។ ថ្មីៗនេះ ឧកញ៉ាឆាយ ជ្រាយ បន្ដមានវត្ដមានសាជាថ្មីក្នុង ទឹកដីខេត្ដកំពង់ធំ ,ក្រចេះ,កំពង់ចាម,ត្បូងឃ្មុំ និងឆ្លងដល់ប្រទេសវៀតណាម តាម រយៈមុខរបរជំនួញឈើខុសច្បាប់របស់គាត់ដដែលទៀត ។គេបានបញ្ជាក់ថា ជាទូទៅឧកញ៉ា ឆាយ ជ្រាយបានប្រមូលទិញឈើពីតំបន់ព្រៃ ឡង់ ខេត្ដកំពង់ធំ ព្រំប្រទល់ខេត្ដក្រចេះ ដឹកជញ្ជូនឆ្លងកាត់ស្រុកព្រែកប្រសព្វ ហើយ ឆ្លងតាមកំពង់ដឆ្លូងយកមកគរទុកនៅចំណុចក្រោយវត្ដកំប្រឺស ឋិតក្នុងភូមិកំប្រឺស ឃុំត្រញំងព្រីង ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ក្នុងព្រៃចម្ការកៅស៊ូរបស់គាត់ ។
ឈើក្រហម ប្រភេទលេខ២មួយចំនួនមានច្បាប់ អនុញ្ញាត មួយចំនួនទៀតលោតឆត្រ ក្នុងនោះ គេថែមទាំងបង្ហើបថា ភាគច្រើនបង្កប់ឈើធ្នង់ សុក្រំ ដើម្បីដឹកជញ្ជូនចេញពីចំណុចក្រោយ វត្ដកំប្រឺសឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទន្លេចាមយ៉ាងរលូន ។ មុខរបររបស់គាត់បានធ្វើឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅនឹងងារជាឧកញ៉ា ខណៈមិន ស្របច្បាប់ប្រឈមនឹងការរឹតបន្ដឹងដោយច្បាប់រដ្ឋ ប៉ុន្ដែសមត្ថកិច្ចពាក់ព័ន្ធ កំពុងទទួលបានលាភសក្ការ ដោយការបន្ដក់ពីឧកញ៉ាឈ្មួញឈើឆាយ ជ្រាយ ទើប ការដឹកជញ្ជូនឈើរបស់គាត់ក្លាយទៅជាវប្បធម៌ដ៏សាមញ្ញមួយដែលសមត្ថកិច្ច មន្ដ្រីជំនាញក្នុងខេត្ដត្បូងឃ្មុំនេះ តែម្ដង មិនខ្វល់ មិនបើកភ្នែកមើល ឬមានវិធាន ការបង្ក្រាបសុខចិត្ដវាយបំបែកប្រភពសេដ្ឋកិច្ចឆ្នាំងបាយរបស់ខ្លួននោះឡើយ ។
ឈ្មួញជាច្រើននិយាយថា ឧកញ៉ាឆាយ ជ្រាយ ដឹកជញ្ជូនឈើរាល់ថ្ងៃ គឺថាបាន ចាត់ចែងបង់ប្រាក់ដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងនោះ សូម្បីតែខាងរដ្ឋបាលព្រៃឈើរបស់លោកឆេង គឹមសុន ដែលមាន លោក ងី វីរះ ជានាយខណ្ឌរដ្ឋបាលព្រៃឈើរត្បូងឃ្មុំ ក៏ត្រូវបានឧកញ៉ាដ៏មាន ឥទ្ធិលក្នុងជំនួញឈើខុសច្បាប់ ឆាយ ជ្រាយ អះអាងថាបានចាត់ចែងរួចជាស្រេច ។ ប្រជាពលរដ្ឋជាច្រើនស្អប់ខ្ពើមមុខរបរនេះ បើទោះជាឧកញ៉ាឆាយ ជ្រាយមាន បានក្នុងជំនួញឈើ ប៉ុន្ដែប្រជាប្រិយភាពរបស់គាត់ត្រូវបានធ្លាក់ចុះ សូម្បីតែអ្នក ភូមិរបស់គាត់ក៏ឃ្លាតឆ្ងាយមនោសញ្ចេតនា និងចាត់ទុកថាមុខរបររកស៊ីឈើខុស ច្បាប់ មិនមែនជាជំនួញថ្លៃថ្នូរឬការប្រណាំងប្រជែងពាណិជ្ជកម្មឋិតក្នុងភាពស្មោះ ត្រង់នោះឡើយ ៕
មតិយោបល់