ធ្លាក់យន្ដហោះយោធានៅស៊ីរី ទាហាន៣៥នាក់បាត់បង់ជីវិត យ៉ាងហោចណាស់ក៏មានទាហាន ៣៥នាក់ស្លាប់នៅពេលយន្ដហោះដឹកពួក គាត់ជួបគ្រោះថ្នាក់ធ្លាក់នៅខេត្ដ Idlid ភាគពាយ័ព្យប្រទេសស៊ីរី ។មន្ដ្រីអាកាសចរណ៍ស៊ីរីបានប្រកាស ឱ្យដឹងថា យន្ដហោះដែលជួបគ្រោះថ្នាក់ នោះជាប្រភេទយន្ដហោះដឹកជញ្ជូនធុន តូចហើយធ្លាក់ដោយជួបអាកាសធាតុ អាក្រក់ ធ្លាក់អ័ព្ទក្រាស់ ។
គ្រោះថ្នាក់ កើតឡើងពេលយន្ដហោះព្យាយាមចុះ ចតនៅក្នុងអាកាសយានដ្ឋានយោធា អាប៊ូអាល់ដូហើរ បណ្ដាលឱ្យទាហាន និង អាកាសយានិក៣៥នាក់នៅលើយន្ដហោះ បាត់បង់ជីវិតទាំងអស់ ។
សារព័ត៌មានសាណារបស់ស៊ីរីបាន ផ្សព្វផ្សាយថា យន្ដហោះខាងលើធ្លាក់ ដោយជួបអាកាសធាតុអាក្រក់ មិនមែន រងការវាយប្រហារដោយភេរវកម្ម នោះឡើយ ។ ក្នុងពេលជាមួយគ្នានេះដែរ សាខារបស់ក្រុមអាល់កៃដានៅស៊ីរីបាន ប្រកាសថា បានបាញ់ទម្លាក់យន្ដហោះ ដឹកជញ្ជូនធុនតូចរបស់រដ្ឋាភិបាលស៊ីរី នៅតំបន់ភាគពាយ័ព្យនៃប្រទេសនេះ ។ ប៉ុន្ដែរដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា យន្ដ ហោះនោះធ្លាក់ដោយអាកាសធាតុ អាក្រក់ ។
កន្លងមក ឧទ្ធម្ភាគចក្រដឹកអ្នកដំណើរ របស់ស៊ីរីមួយគ្រឿងក៏ត្រូវក្រុមភេរវករ បាញ់ទម្លាក់ ។ កាលពីខែធ្នូ ឆ្នាំ២០១៤ ក្រុមឧទ្ទាមអ៊ិស្លាមបង្កើតរដ្ឋក៏បានចាប់ ខ្លួនអាកាសយានិកហ្ស៊កដង់ម្នាក់ នៅ ពេលដែលយន្ដហោះចម្បាំងបានធ្លាក់ នៅខេត្ដរ៉ាក់កា ជាទីតាំងគ្រប់គ្រងរបស់ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ៕
មតិយោបល់