បណ្ដាញទំនាក់ទំនងសង្គម Facebook នឹងធ្វើការវិនិយោគ និងអភិវឌ្ឍន៍បន្ថែមទៀតទៅលើកម្មវិធីជជែកកម្សាន្ត Facebook Messenger app ដោយនៅពេលខ្លីខាងមុខនេះនឹងដាក់ឲ្យប្រើប្រាស់សេវាកម្ម Voice-to-Text ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែក Messenger។
លោក David Marcus បានថ្លែងឲ្យដឹងនៅក្នុងវេទិកា Digital Life Design Conference កាលពីថ្មីៗនេះថា សម្រាប់ឆ្នាំ ២០១៥ នេះ Facebook Messenger នឹងកាន់តែអស្ចារ្យថែមមួយកម្រិតទៀតជាមួយនឹងសេវាកម្ម Voice-to-Text ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាង ៥០០លាននាក់ នាពេលបច្ចុប្បន្ន។
លោក Marcus បានបញ្ជាក់បន្ថែមទៀតថា Facebook បានធ្វើការសាកល្បងទៅលើសេវាកម្មនេះរួចរាល់ហើយ ហើយលោកសង្ឃឹមថា វានឹងក្លាយជាសេវាកម្មមួយដែលពេញនិយមជាងគេនៅអាស៊ី ព្រោះថាជាទីផ្សារដែលមានភាសាផ្សេងគ្នា៕
មតិយោបល់