ព័ត៌មានជាតិ

មេដឹកនាំអង្គការម៉ូស្លីម គ្រោងប្តឹងទស្សនាបារាំង ​Charlie Hebdo

អង្គការកិច្ចសហប្រតិបត្តិការម៉ូស្លីម (OIC) មាន​ស្នាក់ការនៅប្រទេស អារ៉ាប៊ីសាអូ​ឌីត គ្រោងនឹងដាក់ពាក្យប្តឹង ទស្សនាវដ្ដីបារាំង Charlie Hebdo បន្ទាប់ពីទស្សនាវដ្ដីបារាំងមួយនេះ បានបោះពុម្ពផ្សាយលេខចុងក្រោយ ដោយនៅលើក្របខាងមុខ​មានរូប Mohammed ដែល​មាន​លក្ខណមើលងាយដល់សាសនាម៉ូស្លីម។

Charlie Hebdo

សារព័ត៌មាន Independent អង់គ្លេស បានចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ម្សិលមិញនេះថា ​អតីត​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងបច្ចុប្បន្នជាប្រធាន​របស់អង្គការ OIC លោក Iyad Madani បានរិះគន់ថា ការបោះពុម្ពច្បាប់ថ្មី​របស់ Charlie Hebdo ជាការធ្វើរឿងល្ងីល្ងើ ដែលទាមទារឲ្យមានការចាត់វិធានការណ៍ស្របច្បាប់។

លោក Iyad Madani បន្តទៀតថា បច្ចុប្បន្នកំពុងសិក្សា​ច្បាប់​នៅ​អឺរ៉ុប និងបារាំង ដើម្បីប្តឹងប្រឆាំងទស្សនាវដ្ដី Charlie Hebdo ព្រោះបាន​មើលងាយដល់សាសនារបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ មានខ្មាន់កាំភ្លើង ៣នាក់បានបើកការបាញ់ប្រហារ​ទៅលើ​ទីស្នាក់​ការទស្សនាវដ្ដី Charlie Hebdo នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលបណ្ដាលឲ្យស្លាប់មនុស្ស ១២នាក់ ក្នុងនោះមាន​បុគ្គល​របស់​ទស្សនាវដ្ដី Charlie Hebdo ជាច្រើនរូប ហើយខ្មាន់កាំភ្លើងត្រូវបានគេដឹងថា ជាក្រុមអាល់កៃដា កាន់សាសនាម៉ូស្លីម៕

មតិយោបល់