ហាណូយ៖ មនុស្ស៨នាក់ ដែលត្រូវបានគេដឹងថាជាក្រុមជួញដូរគ្រឿងញៀនធំមួយនៅវៀតណាម ត្រូវបានតុលាការកាត់ទោសប្រហារជីវិត នៅថ្ងៃអង្គារ ទី២០ ខែមករាម្សិលមិញនេះ ដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន ២០០គីឡូក្រាម។
សារព័ត៌មានក្នុងស្រុកវៀតណាមញូវ បានចុះផ្សាយថា ក្រៅពីមនុស្ស ៨នាក់ នៅមានបក្ខពួក ៥នាក់ផ្សេងទៀត ត្រូវបានតុលាការកាត់ទោស ដាក់គុកអស់មួយជីវិត។
គួរបញ្ជាក់ផងដែរថា ច្បាប់នៅក្នុងប្រទេសវៀតណាម ការជួញដូរគ្រឿងញៀនចាប់ពី ៦០០ក្រាម ឬក៏អាភៀនចាប់ពី ២០គីឡូក្រាមឡើងទៅ ត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត៕
មតិយោបល់