ព័ត៌មានជាតិ

ចូលគេងយប់ជ្រៅ មានផលប៉ះពាល់អ្វីខ្លះ?

សម្រាប់អ្នកដែលរវល់នឹងការងារភាគច្រើនតែងតែចូលគេនៅពេលយប់ជ្រៅបន្ដិច ព្រោះតែត្រូវបង្ហើយកិច្ចការ ឬត្រូវរៀបចំ​ផែន​ការ​សម្រាប់ធ្វើនៅថ្ងៃស្អែក ដោយឡែកអ្នកខ្លះរវល់ធ្វើការងារផ្សេង ហើយការចូលគេងនៅយប់ជ្រៅ វាបានក្លាយទៅ​ជា​ទម្លាប់របស់ពួកគេទៅហើយ ប៉ុន្តែគេមិនបានដឹងថា ការចូលគេងយប់ជ្រៅអាច នាំមកនូវផលអាក្រក់ជាច្រើន ដល់​សុខភាព​នោះទេ។
sleep
ខាងក្រោមនេះគឺជាផលប៉ះពាល់មួយចំនួន​ដែលបណ្ដាលឲ្យពីការចូលគេងយប់ជ្រៅពេក៖

ខ្សោយការចងចាំ
នៅពេលដែលអ្នកកំពុងគេង ខួរក្បាលរបស់អ្នក បានធ្វើការប្រមូលទិន្នន័យថ្មីៗដែលអ្នកបានសិក្សាទុក។ ដូច្នេះប្រសិនបើអ្នកគេង បានតិចជាង ៦ម៉ោងខួរក្បាល របស់អ្នកនឹងមិនអាចធ្វើការប្រមូលទិន្នន័យអស់ទាំងនោះ បានឡើយ ដែលនេះជាហេតុធ្វើឲ្យ អ្នកមានការចងចាំមិនល្អ។ ម្យ៉ាងវិញទៀត អ្នកនឹងមានការ លំបាកក្នុងការចងចាំរៀងអ្វីមួយ។ ហើយនៅពេលដែលអ្នកចាំវារួចហើយ នោះវានឹងអាចភ្លេច ទៅវិញបានភ្លាមៗ។

ខ្សោយភាពសុំានឹងជំងឺ
ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកា គ្រាប់ឈាមសរបស់អ្នក។ កោសិកាទាំងនេះគឺប្រព័ន្ធភាពសុំានឹង ជំងឺដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ ដ៏អាចមានផល់ប៉ះពាល់ ដល់កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕

មតិយោបល់