ប៉េកាំង៖ មហាសេដ្ឋីលំដាប់ទី៤ របស់ចិនលោក Wang Jianlin បានចុះកិច្ចព្រមព្រៀងទិញភាគហ៊ុន ២០ភាគរយរបស់ក្រុមបាល់ទាត់អេស្ប៉ាញ Atletico Madrid ក្នុងទឹកក្រាក់ ៥២លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។
កិច្ចព្រមព្រៀងរវាងមហាសេដ្ឋីអចលនទ្រព្យចិន លោក Wang និងក្រុមហ៊ុន Wanda Group ដែលជាក្រុមហ៊ុនធំគ្រប់គ្រងក្រុមបាល់ទាត់ Atletico Madrid ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង ដោយតំណាងភាគីទាំងពីរមានអារម្មណ៍សប្បាយរីករាយ ហើយសង្ឃឹមថា ទឹកប្រាក់៥២លានដុល្លារអាមេរិកនេះ នឹងជួយសម្រួលដល់កិច្ចការងារប្រតិបត្តិការរបស់ក្លឹបបាល់ទាត់មួយនេះ។
គួរបញ្ជាក់ផងដែរថា លោក Wang Jianlin មានវ័យ ៦០ឆ្នាំ ជាមហាសេដ្ឋីអចនលទ្រព្យ មានលេខរៀងទី៤នៅក្នុងប្រទេសចិន ដែលមានលុយ ១៣,២ពាន់លានដុល្លារអាមេរិក និងឈរនៅលេខរៀងទី៤២ជាមហាសេដ្ឋីដែលមានលុយច្រើនជាងគេបំផុតនៅក្នុងលោក៕
មតិយោបល់