តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ត Toyota នៅតែជាក្រុមហ៊ុនផលិតរថយន្តដែលលក់បានច្រើនជាងគេបំផុតប្រចាំឆ្នាំ ដោយនៅឆ្នាំ ២០១៤ កន្លងទៅនេះ លក់បានចំនួន ១០,២៣លានគ្រឿង។
តួលេខនៃការលក់នេះ បានយលឈ្នះក្រុមហ៊ុន Volkswagen ដែលលក់បានត្រឹមតែ ១០,១៤លានគ្រឿង និង GM លក់បានត្រឹមតែ ៩,៩២លានគ្រឿង។ ក្រុមហ៊ុន Toyota ក៏មានការព្រួយបារម្ភសម្រាប់ឆ្នាំ ២០១៥ នេះផងដែរ ដោយសារតែបង្ហាញមួយចំនួន ដោយអាចលក់បានត្រឹម ១០,១៥លានគ្រឿង នៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានដណ្ដើមតំណែងក្រុមហ៊ុន GM ជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេបំផុតប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨ ប៉ុន្តែក្រុមហ៊ុន Toyota បានបាត់បង់តំណែងជើងឯកចំនួន ៣ដង ចាប់ពីឆ្នាំនោះរហូតដល់បច្ចុប្បន្ន៕
មតិយោបល់